សមត្ថភាពអស្ចារ្យខ្លាំង​​មែន…​នាង​អាច​ច្រៀង​​ជា​សំឡេងប្រុស ​ធ្វើឱ្យ​ព្រឺសម្បុរ

  • ពុធ ៣១ កក្តដា, ២០១៩ ០៨:១៩
រាជធានីភ្នំពេញ ៖ ចម្រៀងមួយបទក្រោមចំណងជើង​ថា «ស្ទឹងត្រែងបងអើយ» ​ដែល​បងប្អូន​បាន​ដឹង​ហើយ​​​ថា ជា​សំនៀង​ដើមរបស់​​លោក​ ខេមរៈ សិរីមន្ត នោះ ​ប៉ុន្តែ​​​បែរឃើញ​​​​នារី​ម្នាក់​​មាន​សមត្ថ​ភាពខ្ពស់​ ​​អាច​​យកមកច្រៀង​បទនេះ​ ជាសំឡេងប្រុស​បាន​យ៉ាង​ពីរោះ​និង​រណ្តំចិត្ត ដោយ​មិនចាញ់​ម្ចាស់​បទឡើយ រួម​ជា​មួយ​កាយវិការ​ជាបុរស ​​​នៅឆាកតន្ត្រី​មួយ​ឈ្មោះ «តន្ត្រីនាយក្រូច» ។
​​ស្ថិតលើឆាកតន្ត្រី​​ក៏បានឃើញ​វត្ត​មាន​​ នាយក្រូច​ដែល​ជាពិធីករផ្ទាល់​ បានមកសួរ​នាំសំណេះសំណាល​នាង​ក្នុង​ន័យ​កំប្លែង​​ បង្កឱ្យបរិកាស​មានការ​សើច​សប្បាយ​យ៉ាង​ក្អាកក្អាយ ។ បន្ទាប់ពី​​នាង​ច្រៀង​​បទ​ «ស្ទឹង​ត្រែង​បងអើយ» រួចនាង​ក៏បន្ត​ច្រៀង​ថែម​មួយ​​បទទៀត គឺ«ខ្នើយប៉ាក់» កាន់តែ​​ពីរោះ​ទៀត ។​​តាមរយៈវីដេអូ​នៅលើឆាកតន្ត្រី​ នាង​​មិនបានបង្ហាញពី​អត្តសញ្ញាណឱ្យស្គាល់​ឈ្មោះទេ គ្រាន់តែនាងបង្ហើប​ថា​ ជាអ្នក​​​សិល្បៈមួយរូបប៉ុណ្ណោះ។តោះ ចង់​ពីទឹក​ដម​សំនៀង​​ដែលអាចច្រៀងជា​សំឡេងប្រុស​ និង​សំឡេង​ស្រី​​ពីរោះ​យ៉ាង​ណានោះ សូមទស្សនាទាំងអស់គ្នា ៖
ប្រភព៖ កោះសន្តិភាព