ខ្សែប្រយុទ្ធ Juventus មួយរូប បដិសេធមិនចូលរួមជាមួយ Arsenal ព្រោះចង់លេងឲ្យក្លិបមួយនេះ

  • ពុធ ៣១ កក្តដា, ២០១៩ ០៨:៥៤
អ៊ីតាលី៖ ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបសេះបង្កង់ Juventus កីឡាករ Moise Kean បានបដិសេធការចូលរួមជាមួយក្លិបកាំភ្លើងធំ Arsenal ដោយចង់ទៅលេងឲ្យ Everton វិញ ព្រោះ Arsenal មិនធានាជូនរូបគេចំពោះការបង្ហាញខ្លួនក្នុងជម្រើសដំបូង។
កីឡាករMoise Kean
បើតាមសារព័ត៌មាន Sportsmail បានចុះផ្សាយថា, Kean នឹងទៅចូលរួមជាមួយ Everton នៅក្នុងសប្ដាហ៍នេះ ជាមួយតម្លៃខ្លួន ៣៦លានផោន។ ប៉ុន្តែអ្នកចាត់ការទូទៅ Arsenal លោក Unai Emery ចង់ខ្សែលើដោយទាក់ទងផ្ទាល់ទៅកាន់ភ្នាក់ងាររបស់ Kean គឺលោក Mino Raiola និងក្លិប Juventus តែម្ដង ដើម្បីចរចានាំយកជម្រើសជាតិអ៊ីតាលីរូបនេះមកកាន់កីឡដ្ឋាន Emirate Stadium។
លោក Unai Emery
យ៉ាងណាមិញ Kean បានសម្រេចចិត្តថានឹងមិនផ្លាស់ទៅ Arsenal ទេ ដោយខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំ រូបនេះ ជឿថា គេនឹងពិបាកប្រជែងកន្លែងលេងជាមួយកីឡាករ Pierre-Emerick Aubameyang និង Alexandre Lacazette ក្រោមការដឹកនាំរបស់ Emery។ ជាមួយគ្នានេះ Everton កំពុងតែសម្លឹងមើលការពង្រឹងក្រុម និងអាចផ្ដល់ឱកាសដល់ Kean ដើម្បីបង្ហាញសមត្ថភាពនៅលើទីលាន ហើយគេរំពឹងថា Kean  អាចដើរតាមគន្លងរបស់ Romelu Lukaku ដែលបានវិវឌ្ឍខ្លួនក្លាយជាខ្សែប្រយុទ្ធល្អមួយរូបនៅអឺរ៉ុប អំឡុងពេលលេងឲ្យ Everton៕
កីឡាករ Moise Kean
ប្រភព៖ Daily Mail