ផ្ទុះការចាប់អារម្មណ៍ខ្លាំង សួនសត្វយកលាមកខ្លាឃ្មុំផេនដាធ្វើជាវត្ថុអនុស្សាវរីយ៍ជូនភ្ញៀវ (មានវីដេអូ)

ចិន៖ សួនសត្វមួយកន្លែងនៅក្នុងប្រទេសចិន បានធ្វើឱ្យមនុស្សម្នាមានការចាប់អារម្មណ៍ខ្លាំង ក្រោយពួកគេបានបែកគំនិត យកលាមកខ្លាឃ្មុំផេនដាមកធ្វើជាវត្ថុអនុស្សាវរីយ៍ជូនភ្ញៀវ។យោងតាមប្រភពបានឱ្យដឹងថា សួនសត្វពិសេសនេះមានឈ្មោះ Yunnan Wild Animal Park ស្ថិតនៅក្នុងទីក្រុងគុនមីង ខេត្តយូណាន បានបែកគំនិតប្រើប្រាស់លាមកខ្លាឃ្មុំផេនដាមកធ្វើជាវត្ថុអនុស្សាវរីយ៍ជូនភ្ញៀវ ព្រោះដើម្បីអបអរពិធីខួបកំណើតលើកទី៥នៃសត្វខ្លាឃ្មុំផេនដាឈ្មោះ Mao Zhu។អ្នកថែរក្សាខ្លាឃ្មុំផេនដាបានប្រាប់អ្នកសារព័ត៌មានថា លាមករបស់ Mao Zhu អាចយកទៅច្នៃជារបស់របរច្រើន ដូចជាអាចធ្វើជាក្រដាស និងវត្ថុអនុស្សាវរីយ៍ជាច្រើនផ្សេងទៀត។បន្ថែមពីនេះទៀត លោកក៏បានរៀបរាប់ទៀតថា លាមកខ្លាឃ្មុំផេនដាមានក្លិនក្រអូបពិសេសម្យ៉ាង បន្ទាប់ពីពួកវាបញ្ចេញចោល ហើយព្រោះតែវត្ថុអនុស្សាវរីយ៍ទាំងនេះធ្វើពីលាមកផេនដា អីចឹងវាមិនមែនប្រើសម្រាប់លក់នោះទេ តែវាប្រើសម្រាប់ធ្វើជាអំណោយ។យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា ក្នុងឆ្នាំ២០១៧ ក្រដាសជូនមាត់ដែលធ្វើពីលាមកខ្លាឃ្មុំផេនដា​ ត្រូវបានជាប់ឈ្មោះជាក្រដាសដែលលក់ដាច់បំផុតនៅលើអនឡាញ។យ៉ាងណាមិញ រឿងរ៉ាវនេះក៏បានល្បីពេញបណ្តាញសង្គមចិនផងដែរ ហើយមនុស្សម្នាជាច្រើនសុទ្ធសឹងតែមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ជាខ្លាំងទាក់ទិនទៅនឹងរឿងនេះ ព្រោះពួកគេភាគច្រើនពិតជាចង់បានវត្ថុអនុស្សាវរីយ៍ដែលធ្វើពីលាមកខ្លាឃ្មុំផេនដានេះជាខ្លាំង៕ទស្សនារូបភាពនិងវីដេអូខាងក្រោម៖
វត្ថុអនុស្សាវរីយ៍ធ្វើពីលាមកខ្លាឃ្មុំផេនដា
វត្ថុអនុស្សាវរីយ៍ធ្វើពីលាមកខ្លាឃ្មុំផេនដា
វត្ថុអនុស្សាវរីយ៍ធ្វើពីលាមកខ្លាឃ្មុំផេនដា
វត្ថុអនុស្សាវរីយ៍ធ្វើពីលាមកខ្លាឃ្មុំផេនដា