ផ្លូវការ! ខ្សែប្រយុទ្ធជម្រើសជាតិអ៊ីតាលី របស់ AC Milan ផ្លាស់ទៅលេងនៅអង់គ្លេស

  • ពុធ ៣១ កក្តដា, ២០១៩ ០៩:៤៤
អង់គ្លេស៖ ក្លិបបាល់ទាត់ Wolverhampton Wanderers ដែលកំពុងប្រកបអាជីពនៅ ក្នុងក្របខណ្ឌ លីគកំពូលរបស់អង់គ្លេស Premier League បានប្រកាសជាផ្លូវការក្នុងការនាំចូលខ្សែប្រយុទ្ធរបស់អ៊ីតាលី Patrick Cutrone ពីក្លិប AC Milan។
កីឡាករPatrick Cutrone
ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំ Patrick Cutrone គឺជាកីឡាកររបស់ AC Milan តាំងពីនៅជាយុវជនមកម្ល៉េះ មុននឹងត្រូវក្រុមដែលមានមូលដ្ឋាននៅទីក្រុង Milan មួយនេះតម្លើងរូបគេមកកាន់ក្រុមធំក្នុងឆ្នាំ ២០១៧។ យ៉ាងណាមិញ ក្រោយការមកដល់របស់ Krzystof Piatek កាលពីខែមករាកន្លងទៅ Cutrone ហាក់មិនសូវបានបង្ហាញខ្លួនឲ្យ AC Milan នោះទេ។Cutrone បានចុះកិច្ចសន្យាកុងត្រារយៈពេល ៤ឆ្នាំជាមួយ Wolverhampton ដែលមានសុពុលភាពរហូតដល់ ខែមិថុនា ឆ្នាំ ២០២៣ និងបានក្លាយជាកីឡាករទី ២ ដែល Wolverhampton នាំចូលសម្រាប់រដូវកាលនេះបន្ទាប់ ពីខ្សែជើងខ្សែការពារ Jesus Vallejo ពីក្លិបយក្សអេស្ប៉ាញ Real Madrid។
កីឡាករ Patrick Cutrone
គួរបញ្ជាក់ផងដែរថា Cutrone ធ្លាប់ជាប់ក្នុងក្រុមជម្រើសជាតិអ៊ីតាលីឈុតយុវជន U15, U16, U17, U18, U19, U21 និងក្រុមធំផងដែរ៕ប្រភព៖ Marca