យកផ្លែសាវម៉ៅធ្វើជាផ្លែឈើក្រៅភព ក្នុងរឿងភាគមួយរបស់ Netflix ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមផ្ទុះសំណើច (មានវីដេអូ)

បរទេស៖ រឿងភាគមួយរបស់ Netflix ចំណងជើង «Another Life» កំពុងធ្វើឲ្យអ្នកទស្សនាមានការចាប់អារម្មណ៍ និងផ្ទុះសំណើចយ៉ាងខ្លាំង។ នៅក្នុងឈុតមួយ បានយកផ្លែសាវម៉ៅ​ ដែលសម្បូរហូរហៀរនៅតំបន់អាស៊ីអាគ្នេយ៍ មកធ្វើជាផ្លែឈើក្រៅភព។យោងតាមវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម Twitter ក្នុងឈុតមួយ តួអង្គស្រីប្រុសមួយគូ ដូចជាមានភាពផ្ញាក់ផ្អើលជាមួយផ្លែឈើក្រៅភពដែលពួកគេរកឃើញនៅលើភពព្រះចន្ទ។ តួអង្គប្រុសបានយកផ្លែឈើក្រៅភពនោះទៅអង្អែលបបូរមាត់របស់តួស្រីថ្នមៗ មុននឹងធ្វើការភ្លក់។ បន្ទាប់ពីខាំភ្លក់មួយម៉ាត់រួចមក តួអង្គស្រីបានខ្ជាក់ចោលហើយនិយាយថា៖  
ផ្លែឈើក្រៅភពដែលនាងភ្លក់
ប៉ុន្ដែការពិតទៅផ្លែឈើដែលមានរោមស្រោបជុំវិញនោះ គឺជាផ្លៃឈើពេញនិយម និងសម្បូរយ៉ាងច្រើននៅតំបន់អាស៊ីអាគ្នេយ៍។ខណៈដែលជនបរទេសមួយចំនួនគិតថា ផ្លែសាវម៉ៅវជាផ្លែឈើកម្រ តាមពិតទៅផ្លែសាវម៉ៅសម្បូរខ្លាំងណាស់នៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា៖ ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និងប្រទេសកម្ពុជាជាដើម៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖