ក្ដៅៗ!! កំពូលខ្សែប្រយុទ្ធ ជម្រើសជាតិជប៉ុន Okazaki ទៅលេងនៅ អេស្ប៉ាញ

  • ពុធ ៣១ កក្តដា, ២០១៩ ១០:២៣
អេស្ប៉ាញ៖ ខ្សែប្រយុទ្ធរបស់ក្រុមបាលទាត់ជម្រើសជាតិជប៉ុន កីឡាករ Shinji Okazaki ដែលធ្លាប់ឈ្នះពាន Premier League ជាមួយ Leicester បានចាកចេញពី Leicester City ទៅចូលរួមជាមួយក្លិបនៅអេស្ប៉ាញ Malaga ដោយមិនមានតម្លៃខ្លួន។
កីឡាករShinji Okazaki (អាវស) ពេលប្រកួតជាមួយ កម្ពុជា
ខ្សែប្រយុទ្ធជប៉ុន ដែលធ្លាប់ស៊ុតចូលកម្ពុជា រូបនេះនឹងទៅចូលរួមក្នុងក្របខណ្ឌលីគលំដាប់ទីពីររបស់អេស្ប៉ាញ និងក្លាយខ្លួនជាកីឡាករអាស៊ីទីមួយដែលលេងឲ្យ Malaga នៅក្នុងប្រវត្តិសាស្រ្តរបស់ក្លិប។ ការចាកចេញរបស់ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ Okazaki ពី Leicester គឺធ្វើឡើងបន្ទាប់ពីកុងត្រារវាងគេ និងក្លិបបានផុតតាំងពីចុងខែមិថុនាមកម្ល៉េះ ហើយនេះក៏ជាហេតុផលមួយ ដែលធ្វើឲ្យគេផ្ទេរដោយមិនមានតម្លៃខ្លួនផងដែរ។ Okazaki នឹងបង្ហាញខ្លួនជាកីឡាករផ្លូវការជាមួយ Malaga នៅក្នុងសន្និសីទកាសែតនាថ្ងៃពុធនេះតែម្ដង។
កីឡាករ Shinji Okazaki ជាមួយពាន Premier League
គួរបញ្ជាក់ផងដែរថា Okazaki បានចំណាយរយៈពេល ៤រដូវកាលនៅកីឡដ្ឋាន King Power Stadium ជាមួយ Leicester City ទីដែលគេអាចជួយឲ្យក្លិបមួយនេះឈ្នះពានលីគកំពូលអង់គ្លេស Premier League កាលពីរដូវកាល ២០១៥-២០១៦៕ប្រភព៖ Fox Sports Asia