ចង់ធ្លាក់ថ្លើម ពេលដឹងពីតម្លៃ និងឃើញរូបភាពផ្ទះលំហែថ្មីរបស់ Ronaldo!

  • ពុធ ៣១ កក្តដា, ២០១៩ ១៣:២១
កម្សាន្ត៖ ជឿជាក់ថា ប្រិយមិត្តមិនតិចនាក់នោះទេ ប្រាកដជាបានស្គាល់ យ៉ាងច្បាស់ពីលោក Cristiano Ronaldo ដែលជាកីឡាករបាល់ទាត់ ជនជាតិព័រទុយហ្កាល់ និងមានកេរ្តិ៍ឈ្មោះល្បីសុះសាយស្ទើរតែ ពេញពិភពលោកទៅហើយ។ ជាពិសេស សម្រាប់អ្នកដែលនិយមតាមដាន ក្នុងបណ្ដាញសង្គមរបស់ កីឡាករឆ្នើមរូបនេះ រឹតតែដឹងច្បាស់ថា​ ជីវភាពប្រចាំថ្ងៃរបស់ Ronaldo មានភាពឡូយឆាយ និងសោយសុខកម្រិតណា។ ជាក់ស្ដែង បើក្រឡេកទៅមើល តម្លៃគេហដ្ឋាន ដែលRonaldoកំពុងរស់នៅសព្វថ្ងៃ ក្នុងប្រទេសអេស្ប៉ាញ មានតម្លៃរហូតដល់ទៅជាង៦,៥លានដុល្លារ ឯណោះ។ ប៉ុន្តែ រឹតតែភ្ញាក់ផ្អើលបន្ទាប់ពី Ronaldo បង្ហាញនូវរូបភាពផ្ទះ ដែលទើបនឹងទិញ សម្រាប់សម្រាកលំហែកាយ នៅក្នុងទីក្រុងMarbella ដែលជាទីក្រុងជាប់ មាត់សមុទ្រផងដែរ។ អ្វីដែលរឹតតែពិសេសនោះគឺ គ្រាន់តែដឹងពី តម្លៃផ្ទះសម្រាកលំហែកាយរបស់Ronaldo ធ្វើឲ្យហ្វេនៗចង់ធ្លាក់ថ្លើម គឺមានតម្លៃរហូតដល់ទៅ ជិត២លានដុល្លារ។ ប៉ុន្តែ ប្រសិនបើក្រឡេកទៅមើល រូបភាពផ្ទះនោះគឺពិតជា មានភាពប្រណីត សមនឹងតម្លៃកប់ពពក ពិតប្រាកដមែន ដោយមានបន្ទប់គេង៤ និងមានការតុបតែងឡើងដោយ គ្រឿងសង្ហារឹមដ៏ទំនើប គ្រប់យ៉ាងតែម្ដង។ បន្ថែមពីនេះ បើមើលតាមកញ្ចក់បង្អួត នៃផ្ទះដ៏ស្កឹមស្កៃនេះ គេនឹងបានឃើញ ទេសភាពដ៏ស្រស់ត្រកាលនៃ សមុទ្រខៀវស្រងាត់ ដែលពិតជាសាកសមជា ផ្ទះលំហែសម្រាប់សម្រាកលំហែបន្ទាប់ពី Ronaldo នឿយហត់ពីការងារ៕ចង់ជ្រាបថា ផ្ទះនេះស្រស់ស្អាតបែបណា ទស្សនារូបភាពខាងក្រោម៖
Cristiano Ronaldo
Cristiano Ronaldo
Cristiano Ronaldo
ផ្ទះលំហែថ្មីរបស់ Ronaldo
ផ្ទះលំហែថ្មីរបស់ Ronaldo
ផ្ទះលំហែថ្មីរបស់ Ronaldo
ផ្ទះលំហែថ្មីរបស់ Ronaldo
ផ្ទះលំហែថ្មីរបស់ Ronaldo
ផ្ទះលំហែថ្មីរបស់ Ronaldo
ផ្ទះលំហែថ្មីរបស់ Ronaldo
ផ្ទះលំហែថ្មីរបស់ Ronaldo