ជក់ចិត្តសាហាវ បុកមួយទំហឹងហ្មង!! សុខ ធី ប្ដូរគ្នាទៅវិញទៅមកជាមួយជើងខ្លាំងថៃ កក្រើកសង្វៀន (មានវីដេអូ)

  • ពុធ ៣១ កក្តដា, ២០១៩ ១៣:២៩
ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ នៅក្នុងកម្មវិធីកំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃ ISI Palm របស់ស្ថានីយ៍ទូរទស្សន៍ PNN កាលពីថ្ងៃអាទិត្យ ជើងខ្លាំងទម្ងន់ ៥៧គីឡូ របស់កម្ពុជា កីឡាករ សុខ ធី ដែលនៅថៃ ស្គាល់ថា កាកា នោះបានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ ខាវក្រៈចាំង ដោយពិន្ទុ។
កីឡាករ សុខ ធី និងកីឡាករថៃ ខាវក្រៈចាំង (រូបភាព: PNN Sports)
ការប្រកួតពេញ ៥ទឹក ទាំងកីឡាករកម្ពុជា សុខ ធី និងកីឡាករថៃ ខាវក្រៈចាំង បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ ដោយកីឡាករទាំងពីរព្យាយាម ទាត់ និងដូរដៃគ្នាយ៉ាងខ្លាំងៗ។ យ៉ាងណាមិញ ជាលទ្ធផលបញ្ចប់ការប្រកួត សុខ ធី ឈ្នះ ខាងក្រៈចាំង ដោយពិន្ទុ។ ចង់ឃើញ ការប្រកួតនោះ បុកគ្នាយ៉ាងណា សូមប្រិយមិត្តទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!