ក្តុកក្តួល! លោកយាយមានជំងឺវង្វេងស្មារតីម្នាក់ ឱ្យចិញ្ចៀនរៀបការទៅចៅស្រី ព្រោះដឹងថាខ្លួនជិតស្លាប់

វៀតណាម៖ លោកយាយម្នាក់ដែលមានជំងឺវង្វេង​ស្មារតី បានធ្វើឱ្យមហាជនទប់ទឹកភ្នែកមិនបាន ក្រោយគាត់បានឱ្យចិញ្ចៀនរៀបការទៅចៅស្រី ព្រោះតែដឹងថាខ្លួនជិតស្លាប់ ហើយមិនអាចរស់នៅបានយូរ រង់ចាំចៅស្រីរៀបការនោះទេ។យោងតាមប្រភពបានឱ្យដឹងថា លោកយាយ Pham Le វ័យ៨៨ឆ្នាំ រស់នៅក្នុងប្រទេសវៀតណាម បានឱ្យចិញ្ចៀនរៀបការទៅចៅស្រីឈ្មោះ Amy Nguyen និងបងស្រីនាងមកពីរដ្ឋកាលីហ្វ័រញ៉ា ដែលមកលេងផ្ទះយាយក្នុងទីក្រុង​ហូជីមិញកាលពីសប្តាហ៍មុននេះ។
Amy Nguyen
យោងតាមម្ចាស់គណនី Twitter អ្នកនាង Amy បានសរសេររៀបរាប់ថា៖
សារAmy សរសេររៀបរាប់លើ Twitter
បន្ទាប់ពីអ្នកនាង​ Amy បង្ហោះសារដ៏ក្តុកក្តួលនេះចូលទៅបណ្តាញសង្គម Twitter ភ្លាម ក៏មានអ្នក Like និង Comment រាប់ពាន់នាក់។បន្ថែមពីនេះទៀត អ្នកនាង Amy ក៏បានរៀបរាប់ទៀតថា៖លើសពីនេះទៀត អ្នកនាង​ Amy ក៏បានបកប្រែសារដែលលោកយាយនាងសរសេរនៅលើប្រអប់អំណោយឱ្យនាងផងដែរ ក្នុងនោះនាងបានពន្យល់ថា៖
សារលោកយាយPham Le ផ្តាំដល់ចៅស្រីខ្លួន
លោកយាយ Pham Le និងចៅស្រី (Amy)
រឿងរ៉ាវមួយនេះបាន និងកំពុងតែល្បីពេញបណ្តាញសង្គម Twitter ដែលមនុស្សម្នាជាច្រើនសុទ្ធសឹងតែទប់ទឹកភ្នែកពុំបាន ហើយពួកគេក៏បានជូនពរឱ្យលោកយាយ Pham Le មានសុខភាពល្អផងដែរ៕