ថៃជំរុញឲ្យភ្ញៀវទេសចរឈប់ជិះសត្វដំរី ក្រោយរងការរិះគន់ និងរកឃើញថា ពួកវារងការវាយធ្វើបាប និងរបួសយ៉ាងដំណំ (មានវីដេអូ)

WARNING GRAPHIC IMAGESថៃ៖ ភ្ញៀវទេសចរជាច្រើន ជាពិសេសភ្ញៀវទេសចរជនជាតិអូស្រ្តាលីតែម្តង ត្រូវបានជំរុញឬអង្វរសុំឲ្យឈប់ជិះសត្វដំរីដើម្បីជាការកម្សាន្ត ក្នុងប្រទេសថៃ ក្រោយរកឃើញថា ពួកវាបានរងការវាយធ្វើបាប និងរបួសយ៉ាងដំណំ ស្ថិតក្នុងរូបភាពយ៉ាងគួរឲ្យអាណិតអាសូរជាពន់ពេក និងដើម្បីជាការលុបបំបាត់នូវសកម្មភាពមួយនេះ។   
ដំរីត្រូវបានរងការវាយធ្វើបាប មានរបួសស្នាម
ជាក់ស្តែង ថ្មីៗនេះរូបភាពជាច្រើនសន្លឹក ត្រូវបានបង្ហោះចែកចាយនៅលើបណ្តាញសង្គម Twitter ពាក់ព័ន្ធទៅនឹងការរងរបួសរបស់សត្វដំរី មុតដាច់សុសពេញក្បាល ដិតដាមដោយស្នាមឈាម និងដំបៅ ដែលត្រូវបានអ្នកមើលថែទាំ ឬអ្នកបង្ហាត់បង្វឹកពួកវា បានប្រើប្រាស់ហិង្សាវាយធ្វើបាប ដោយដំបង/រំពាត់ (ដែលមានសណ្ឋានដូចទំពត់ និងមុតស្រួច សម្រាប់វាយសត្វដំរី)។ រូបភាពទាំងនោះ ត្រូវបានគេជឿជាក់ថា ថតបានក្នុងខេត្តភូកេត (Phuket) ដែលជាកន្លែងលំហែកាយដ៏ពេញនិយមបំផុតមួយ ក្នុងប្រទេសថៃ។
ដំរីត្រូវបានរងការវាយធ្វើបាប មានរបួសស្នាម
បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ភ្ញៀវទេសចរជនជាតិអូស្រ្តាលីច្រើនជាង ៨ម៉ឺននាក់ តែងធ្វើដំណើរទៅលេងកម្សាន្តនៅប្រទេសថៃ ជារៀងរាល់ឆ្នាំ។ ភាគច្រើននៃភ្ញៀវទេសទាំងនោះ តែងតែមានការពេញនិយមទៅរកកន្លែងដែលមានសត្វដំរី ដើម្បីជិះលេងកម្សាន្ត មើលការសម្ដែងសៀក និងការផ្តល់ចំណីឲ្យពួកវាជាដើម។អង្គការការពារសត្វពិភពលោក (World Animal Protection) បានធ្វើការប៉ាន់ប្រមាណថា បច្ចុប្បន្ននេះសត្វដំរីប្រមាណជា ៣ ០០០ក្បាល ត្រូវបានគេប្រើប្រាស់ពួកគេវាសម្រាប់ការកម្សាន្តនៅទូទាំងតំបន់អាស៊ី។ ក្នុងនោះ យ៉ាងហោចណាស់ សត្វដំរីប្រមាណជា ៧៧ភាគរយ គឺត្រូវបានរងការព្យាបាទ។
ដំរីត្រូវបានរងការវាយធ្វើបាប មានរបួសស្នាម
យ៉ាងណាមិញ ជុំវិញនឹងករណីខាងលើ ពាក់ព័ន្ធនឹងភ្ញៀវទេសចរនិយមចូលចិត្តជិះសត្វដំរីលេងកម្សាន្តនេះដែរ អ្នកនាំពាក្យអាជ្ញាធរទេសចរណ៍ថៃបានថ្លែងប្រាប់សារព័ត៌មានថា៖ការលើកឡើងបែបនេះ ក្រោយមានពាក្យរិះគន់ និងកត់សម្គាល់ឃើញថា ដំរីភាគច្រើនគឺត្រូវបានរងការវាយធ្វើបាប និងរងរបួសយ៉ាងគួរឲ្យអាណិតអាសូរ ក្រោមស្នាដៃក្រុមអ្នកមើលថែ ឬបង្ហាត់ពួកវា ព្រោះតែពួកគេចង់ឲ្យសត្វដំរីទាំងនោះ អនុវត្តន៍អ្វី ឬធ្វើអ្វីតាមដែលពួកគេបញ្ជា ដើម្បីបំពេញចិត្តភ្ញៀវទេសចរ។
ដំរីត្រូវបានរងការវាយធ្វើបាប មានរបួសស្នាម
លោកវេជ្ជបណ្ឌិត Patrapol Maneeorn មកពីខាងនាយកដ្ឋានបសុពេទ្យ Wildlife Veterinarian of the Department of National Parks និង Wildlife and Plant Conservation បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បច្ចុប្បន្នថៃក៏កំពុងតែគិតគូរ ដើម្បីធ្វើការលុបបំបាត់នូវសកម្មភាពដ៏ព្រៃផ្សៃមួយនេះទៅលើសត្វផងដែរ។
ដំរីត្រូវបានគេយកមកឲ្យសម្ដែង និងជិះ
ប្រដាប់វាយធ្វើបាបទៅលើសត្វដំរី
គួរឲ្យដឹងថា បច្ចុប្បន្ននេះ ក្នុងប្រទេសថៃត្រូវបានគេដឹងថា មានដំរីស្រុកប្រមាណ ៤ ៥០០ក្បាល និងដំរីព្រៃប្រមាណ ៣ ៥០០ក្បាល។ ដំរីស្រុកត្រូវបានគេមើលឃើញថា បានយកមកបម្រើនៅក្នុងសកម្មភាពការងារផ្សេងៗ (សម្ដែង ជិះ) ខណៈឯដំរីព្រៃវិញ គឺត្រូវបានគ្រប់គ្រងដោយច្បាប់ក្នុងប្រទេសថៃ៕
ដំរីត្រូវបានគេយកមកឲ្យសម្ដែង និងជិះ
ដំរីត្រូវបានគេយកមកឲ្យសម្ដែង និងជិះ