សាហាវណាស់! ចាប់ហែកឆ្មាស៊ីទាំងរស់ ប៉ូលិសកំពុងតាមចាប់ខ្លួន

ឥណ្ឌូនេស៊ី៖ បុរសចម្លែកម្នាក់កំពុងត្រូវបានប៉ូលិសប្រកាសតាមចាប់ខ្លួន ក្រោយពីវីដេអូចាប់ហែកឆ្មាស៊ីទាំងរស់ ល្បីពាសពេញអ៊ីនធើណែតរួចមក។ ហេតុការណ៍នេះ គេបានដឹងថាកើតឡើងនៅផ្សារមួយកន្លែងក្នុងតំបន់ Kemayoran នៃប្រទេសឥណ្ឌូនេស៊ី ។នៅក្នុងវីដេអូ  បុរសចម្លែកម្នាក់ កំពុងខាំត្របាក់ឆ្មាមួយក្បាល ធ្លាយពោះវៀនចេញមកក្រៅស្រស់ៗ ហូរឈាមរលាក់ពេញអាវ។ បុរសចម្លែកនោះបានព្រមានអ្នកដែលថតវីដេអូទាំងអស់ឲ្យឈប់ថតគាត់ បើមិនឈប់ថត គាត់នឹងចាប់ស៊ីបន្ទាប់។
បុរសចម្លែកកំពុងខាំស៊ីឆ្មា
ប្រភពបានឲ្យដឹងថា បុរសចម្លែកនោះមិនមាននរណាម្នាក់ស្គាល់អត្តសញ្ញាណទេ។ អ្នកដែលនៅក្នុងហេតុការណ៍នោះបានអះអាងថា បុរសចម្លែកនោះពិតជាបានខាំហែកស៊ីឆ្មាទាំងរស់យ៉ាងព្រៃផ្សៃពិតមែន។បន្ទាប់ពីវីដេអូបង្ហោះពាសពេញអ៊ីនធើណែតរួចមក ប៉ូលិសកំពុងធ្វើការស៊ើបអង្កេត និងតាមចាប់ខ្លួនហើយ។លោកប៉ូលិស Syaiful Anwar បាននិយាយថា៖ប៉ូលិសបន្ដថា ប្រសិនបើចាប់ខ្លួនបុរសចម្លែកនោះបាន គាត់នឹងត្រូវប្រឈមមុខជាប់ពន្ធនាគារចំនួន៩ខែ។ បទឧក្រិដ្ឋរបស់គាត់ត្រូវបានគេចាត់ទុកជាការរំលោភបំពានទៅលើសត្វយ៉ាងធ្ងន់ធ្ងរបំផុត ក្រោមក្រមព្រហ្មទណ្ឌរបស់ប្រទេសឥណ្ឌូនេស៊ី។សូមបញ្ជាក់ដែរថា ដោយសារវីដេអូមានភាពសាហាវឃោរឃៅខ្លាំងពេក ទើបយើងសុំមិនបញ្ចេញជាសាធារណៈ ហើយគ្រាន់តែមានជារូបភាពខ្លះដកស្រង់ចេញពីវីដេអូប៉ុណ្ណោះ៕
បុរសចម្លែកកំពុងខាំស៊ីឆ្មា