សង្ស័យ​ឃាតកម្ម​! បុរស​ម្នាក់​ស្លាប់​យ៉ាង​ចម្លែក​ដោយ​ដៃ​ជាប់​ចំណង

  • ពុធ ៣១ កក្តដា, ២០១៩ ១៣:៣០
ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ដូច​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​សង្ស័យ​នោះ គឺ​ជន​រង​គ្រោះ​ដៃ​បែរជា​ជាប់​ចំណង​ទៅ​វិញ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ និង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​ស្រាវជ្រាវ​រក​មូលហេតុ ក៏​ដូច​ការ​ពិត​ផង​ដែរ ។ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​នេះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ភូមិ​ជ្រៃ​សែន​ជ័យ ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំណែក​អត្តសញ្ញាណ​ជន​រង​គ្រោះ​មិន​ទាន់​ដឹង​នៅឡើយ ។
សេចក្តីរាយការណ៍​បន្ត​ថា ខណៈ​ពេល​នេះ សមត្ថកិច្ច​ជំនាញ​កំពុង​ពិនិត្យ​សព​យ៉ាង​យកចិត្តទុកដាក់​បំផុត ព្រោះតែ​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ខុស​ប្លែក​ពី​អ្នក​ធ្វើ​អត្តឃាត​ផ្សេង​ៗ ដោយសារ​តែ​ឃើញ​នៅ​នឹង​ដៃ​ជន​រង​គ្រោះ​មាន​ជាប់​ខ្សែចំណង​យ៉ាង​មាំ​ទៀង​ផង​។
ទោះជា​បែប​នេះ​ក្តី ហេតុការណ៍​ខាងលើ​នេះ នៅ​មិន​ទាន់​មាន​សមត្ថកិច្ច​ណាមួយ​ហ៊ាន​អះអាង​ថា ជា​ករណី​អត្តឃាត ឬ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នោះ​នៅឡើយ​។ ដោយពេល​នេះ​រង់ចាំ​ការ​ធ្វើ​កោសល្យវិច័យ​ពី​ជំនាញ​ជា​មុន​សិន​។ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​។ ប្រភព៖ កោះសន្តិភាព