គ្រាន់តែ Fan Meeting របស់ EXO-SC សោះ តែមានប៉ូលីសចាំការពារច្រើនដល់ថ្នាក់ហ្នឹង?

ចិន៖ កាលពីថ្ងៃទី ៣០ ម្សិលមិញនេះ ក្រុម EXO-SC ដែលមានសមាជិកពីរនាក់គឺ Sehun និង Chanyeol បានមកទីក្រុង Qingdao ប្រទេសចិន ដើម្បីធ្វើកម្មវិធី Fan Meeting ជាលើកដំបូងរបស់ខ្លួន ។ ក៏ប៉ុន្តែសម្រាប់កម្មវិធីនោះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន នៅពេលដែលឃើញមានសន្តិសុខចាំការពារយ៉ាងច្រើននៅទីនោះ។យ៉ាងណាមិញ ផ្អែកលើប្រភពសារព័ត៌មានចិនបានឲ្យដឹងថា កម្មវិធី Fan Meeting របស់ EXO-SC ធ្វើនៅក្នុងផ្សារទំនើបឈ្មោះថា Hottracks Huangdao City Media Plaza ដែលមានសន្តិសុខចាំការពារសុវត្តិភាព នៅក្នុងកម្មវិធី រហូតដល់​៥០០នាក់ ដោយមានសន្តិសុខមកពីប្រទេសកូរ៉េចំនួន ២០០នាក់ និងសន្តិសុខនៅប្រទេសចិនចំនួន ៣០០ នាក់។ទោះជាយ៉ាងណាក្តី សម្រាប់កម្មវិធីនេះ មហាជនផ្សេងដែលមិនមែនជាអ្នកគាំទ្រ Kpop ពួកគេបានគិតថា ស្មានតែមានប្រធានាធិបតេយ្យចូលរួមក្នុងកម្មវិធីនេះទៅហើយ ព្រោះថាការរៀបចំមានសន្តិសុខយ៉ាងច្រើនចាំការពារ ពិតជាម៉ដ្ឋចត់ និងល្អិតល្អន់ជាទីបំផុត។មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីឃើញបែបនេះ អ្នកគាំទ្ររបស់ក្រុម EXO ពិតជាសប្បាយចិត្តជាខ្លាំង ព្រោះការដែលធ្វើបែបនេះ ច្បាស់ណាស់ សមាជិកម្នាក់ប្រាកដជាមានសុវត្តិភាព៕តើប្រិយមិត្តយល់យ៉ាងណាដែរ?
EXO-SC
EXO-SC
Fan Meeting របស់EXO-SC
Fan Meeting របស់ EXO-SC
Fan Meeting របស់ EXO-SC