កន្លងហួសទៅ៥ឆ្នាំមែនតែJimin និងTony Jone នៅតែអាចរក្សាចំណងមិត្តភាព របស់ពួកគេបានល្អដដែល

កូរ៉េ​ខាង​ត្បូង៖ កាល​ពី​៥​ឆ្នាំ​មុន​ ក្រុម​ចម្រៀង​កូរ៉េ​BTS បាន​ចូល​រួម​កម្ម​វិធី​មួយរ​បស់​សហ​រដ្ឋ​អា​មេ​រិក ដែល​មាន​ឈ្មោះ​ថា​ "American Hustle Life"​ បើ​ទោះ​បីជា​ពេល​វេលា​កន្លង​ផុត​ទៅ ​យូរយ៉ាង​ណា​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញថា​​មិត្ត​ភាព​ រវាង​សមាជិក​ទាំងអស់​ ជា​ពិសេស​Jimin និង​តារា​ចម្រៀង​Hip-Hop​ Tony Jones នៅតែ​អាច​រក្សា ​បាន​យ៉ាង​ល្អ​ដដែល​។​​ជាក់​ស្តែងកាល​ពី​២០១៥​ នៅពេល​ដែលធ្វើ​ ដំណើរ​កម្សាន្ត​នៅ​ក្នុង ​​ប្រទេស​កូរ៉េ​Tony ​ក៏​បានធ្វើ​ការ​ ណាត់​ជួបគ្នា​ជា​មួយ​ សមាជិករបស់​BTS​ ផងដែរ​។ បន្ទាប់​មក​ក្នុង​ឆ្នាំ​២០១៦ ពួក​គេ​បាន​ជួប​គ្នាម្តងទៀត​ ​ក្នុង​ភោជ​នីយដ្ឋាន​មួយ​ ដែល​ស្ថិត​នៅ​ក្នុង​​រដ្ឋ​Los Angeles។ ក្នុង​ពេល​នោះ អតីត​គ្រូ​បងៀន​រូប​នេះ​បាន​ បង្ហាញ​ក្តី​រំភើប​​ និងការ​ស្វាគមន៍​ដល់​អតីត​សិស្ស​ របស់​ខ្លួន​យ៉ាង​កក់ក្តៅ​។ ហើយ​ក្នុ​ង​ឆ្នាំ​២០១៧​ Tony ក៏​បា​ន​បង្ហោះ​ពាក្យ​ជូន​ពរ ​ទៅ​ដល់​BTS សម្រាប់​ភាព​ជោគ​ជ័យ ​របស់​គេ​នៅ​BBMAផងដែរ​។ ក៏​ប៉ុន្តែ​ក្នុង​ចំណោម ​សមាជិក​ទាំង​អស់​របស់​BTS ទំនាក់​ទំនង​របស់​Jimin និងTony ​គឺមាន​ភាព​ជិត​ស្និទ្ធិជាងសមាជិក​ដទៃ ​ក៏ព្រោះ​តែ​ក្នុងកម្ម​វិធី​នោះ​ពួក​គេ​ នៅ​ក្រុម​ជាមួយគ្នា​ ហើយ​ពួក​គេ​មាន ​ការ​ប្រាស្រ័យទាក់​ទង​គ្នា ​ច្រើន​ជាង​សមាជិក​ដទៃ​ទៀត​ក្នុង​ក្រុម​។ ​ក្នុង​អំឡុង​ពេលដែល​ថត ​កម្ម​​វិធី​Tony ក៏​បាន​ដាក់​ឈ្មោះ​ហៅក្រៅមួយ​ ​ឲ្យ​ទៅ​Jiminផង​ដែរ​ថា​“ChimChim” ដែល​ឈ្មោះនោះ​ត្រូវ​បាន ជាប់​រហូត​មក​ដល់​ពេលនេះ។ គួរ​រំលឹក​ផង​ដែរ​ថា​កម្ម​វិធី​ “American Hustle Life” ត្រូវ​បាន​ចាក់​ផ្សាយ ​កាល​ពី​ឆ្នាំ​២០១៤​ ជាប្រភេទ​​កម្ម​វិធី​មួយ​​ដែល​​ បង្ហាញ​ពី​ការ​ស្នាក់នៅ​ នឹង​ការ​ហាត់​រៀន ​របស់​សមាជិក​BTS នៅក្នុង​​រដ្ឋ​Los Angeles ដែល​សមាជិក​ទាំង​អស់​ ត្រូវ​បាន​បង្ហាត់​បង្រៀន​ ដោយ​តារា​Hip-Hop​ ល្បី​ៗ​ដូច​ជា Coolio និង​Warren G​ អំពី​ក្បាច់​រាំ ច្រៀង​ជាដើម​៕
Jimin និង​Tony
Jimin និង​Tony
Jimin និង​Tony
Tony និងសមាជិក​BTS
Tony និងសមាជិក​BTS
Tonyបាន​ធ្វើការ​បង្ហោះ​ពី​ ​BTS ក្នុង​Twitter របស់​ខ្លួន