តោះមកមើលសម្រស់ខាងក្រៅឆាករបស់ តួឯកស្រី«Spider Man Far From Home» ខុសប្លែកកម្រិតណា!

បរទេស៖ មិត្តៗយុវវ័យដែល និយមតាមដានទស្សនា ខ្សែភាពយន្តហូលីវូដ ល្បីៗប្រាកដជាបានទស្សនារឿង«Spider Man Far From Home» ដែលទទួលបានការគាំទ្រ ស្ទើរតែគ្រប់ប្រទេស​ និងរកបានចំណូលបាន រាប់លានដុល្លារឯណោះ។ គួរបញ្ជាក់ថា ខ្សែភាពយន្តដ៏ជក់ចិត្ត ដិតអារម្មណ៍មួយនេះ មានការចូលរួមសម្ដែងពីតារាបរទេសល្បីៗជាច្រើន សុទ្ធសឹងតែលំដាប់កំពូលតែម្ដង ក្នុងនោះដែរ មហាជនជាច្រើន បានចាប់អារម្មណ៍ទៅលើតួអង្គឯកស្រី មានឈ្មោះថា MJ គ្រប់គ្នា។បើមើលតាមចរិក ក្នុងរឿងនេះ MJ ដែលមានឈ្មោះពិតថា Zendaya គឺជាតួអង្គដែលស្ងប់ស្ងាត់ មិនសូវនិយាយច្រើន ថែមទាំងមើលទៅ ជាមនុស្សដែលសាមញ្ញធម្មតាៗ មិនសូវលេងខ្លួនលេចធ្លោ ប៉ុន្មាននោះទេ។ ប៉ុន្តែ ផ្ទុយទៅវិញ បើក្រលេកទៅមើល សម្រស់ខាងក្រៅរបស់  Zendaya មានភាពខុសស្រលះ ពីខ្សែភាពយន្តដាច់តែម្ដង។តាមពិតទៅ Zendaya  ជាតារាពហុជំនាញ ជនជាតិអាមេរិក ​ ដោយនាងមាន សមត្ថភាពសិល្បៈដ៏សម្បូរបែបដូចជា អាចច្រៀង​ រាំ និងជាតួសម្ដែង បានយ៉ាងល្អទៀតផង។ ជាពិសេស រាល់ពេលដែល លេចវត្តមានក្នុងកម្មវិធីនានា Zendaya តែងតែមានស្ទាយ៍តុបតែងខ្លួន បានយ៉ាងស៊ិចស៊ីលេចធ្លោ​ ស្រស់ស្អាតប្លែក ខុសពីពេលសម្ដែង សឹងតែ១៨០ដឺក្រេ ដល់ថ្នាក់ហ្វេនៗឃើញហើយចំណាំសឹង តែមិនបានផងដែរ៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
Zendaya ក្នុងរឿងSpider Man
Zendaya ក្នុងរឿងSpider Man
Zendaya ក្រៅឆាក
Zendaya ក្រៅឆាក
Zendaya ក្រៅឆាក
Zendaya ក្រៅឆាក
Zendaya ក្រៅឆាក
Zendaya ក្រៅឆាក