ក្រោយពី កែវ ចាន់និមល រងការរិះគន់ខ្លាំងនោះ តារាខ្មែរមួយចំនួន ចេញមុខជួយការពារ!

 ភ្នំពេញ៖ ជឿជាក់ថាមានប្រិយមិត្តជាច្រើន បានជ្រាបរួចមកហើយពីរឿងរបស់ពិធីការិនីដ៏មានប្រជាប្រិយភាពអ្នកនាង កែវ ចាន់និមល រងការរិះគន់យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជននៅក្នុងកម្មវិធី Heaven or Hell Cambodia  របស់ទូរទស្សន៍ រស្មីហង្សមាស ពីបញ្ហាផ្លូវក្នុងប្រទេស កម្ពុជា យើង។ យ៉ាងណាមិញ កាលពីព្រឹកមិញនេះអ្នកគ្រប់គ្រង និងផលិតកម្មវិធី Heaven or Hell Cambodia  ក៏បានធ្វើការបង្ហោះសារទទួលស្គាល់កំហុសរបស់ខ្លួន នៅលើបណ្ដាញសង្គម និងបានបញ្ជាក់ច្បាស់ថា នេះមិនមែនជាកំហុសឆ្គងរបស់អ្នកនាង កែវ ចាន់និមល ផងដែរ។តែអ្វីដែលធ្វើឲ្យប្រិយមិត្ត មានការចាប់អារម្មណ៍ក្រៅ ពីនេះទៅទៀតនោះគឺ សិល្បករ សិល្បការិនីជាច្រើនដួង បានធ្វើការបង្ហោះសារពន្យល់ ដល់ទស្សនិកជនកុំឲ្យយល់ច្រឡំ និងបំបាក់ទឹកចិត្តទៅលើ កែវ ចាន់និមល បន្តទៀតអី។ ទាំងអស់នេះហើយ ស្ដែងឲ្យឃើញថាសិល្បករ សិល្បការិនីក្នុងប្រទេស កម្ពុជា យើងចេះស្រលាញ់និងជួយគ្នា ដើម្បីផលប្រយោជន៍សង្គមជាតិទាំងអស់គ្នា៕ តើមានតារាណាខ្លះ តាមដានទាំងអស់គ្នា៖
កែវ ចាន់នីមល
កែវ ចាន់នីមល
កែវ ចាន់នីមល
កែវ ចាន់នីមល
កែវ ចាន់នីមល
សាររបស់តារាៗ
សាររបស់តារាៗ
សាររបស់តារាៗ
សាររបស់តារាៗ
សាររបស់តារាៗ