ប្រុងប្រយ័ត្ន! ក្មេងស្រីម្នាក់ត្រូវសត្វឈ្លើងលូនចូលទៅបឺតឈាមក្នុងប្រដាប់ភេទ ហូរឈាមពេញខោទឹកនោម

ថៃ៖ ដោយសាររដូវនេះជារដូវវស្សា តែងតែមានសត្វមូស សត្វល្មូន ឬសត្វល្អិតផ្សេងៗអាចលូនចូលទៅក្នុងផ្ទះ។ ជាក់ស្ដែងនៅក្នុងប្រទេសថៃ មានហេតុការណ៍មួយបានកើតឡើងទៅលើក្មេងស្រីអាយុ៤ឆ្នាំម្នាក់ ត្រូវបានសត្វឈ្លើងលូនចូលទៅបឺតឈាមដល់ក្នុងប្រដាប់ភេទ។សារព័ត៌មានថៃមួយបានចុះផ្សាយឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ មានគណនីហ្វេសប៊ុករបស់នារីម្នាក់ឈ្មោះថា Napaporn Thanawong បានបង្ហោះរូបភាពជាមួយនឹងសារខ្លីមួយ ដើម្បីដាស់តឿនឪពុកម្ដាយគ្រប់រូបមើលថែកូនតូចៗឲ្យបានល្អ។ ក្នុងនោះនាងបានសរសេររៀបរាប់ថា៖
សត្វឈ្លើងដែលធ្លាក់ចេញពីប្រដាប់ភេទក្មេងស្រី
ប្រភពបានបន្ដថា សត្វឈ្លើងនោះអាចលូនចូលទៅក្នុងផ្ទះ រួចសំងំនៅក្នុងខោទឹកនោមមុនពេលដែលក្មេងស្រីបានស្លៀក។យ៉ាងណាមិញ បន្ទាប់ពីកើតហេតុរួចមក ក្រុមគ្រួសារបានបញ្ជូនក្មេងស្រីទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យ។ គ្រូពេទ្យបានឲ្យដឹងថា សត្វឈ្លើងមិនបង្កឲ្យមានគ្រោះថ្នាក់អ្វីដល់ក្មេងស្រីនោះទេ ប៉ុន្ដែត្រូវធ្វើការពិនិត្យបន្ថែមទៀតនៅថ្ងៃក្រោយ ដើម្បីប្រាកដថា មិនមានគ្រោះថ្នាក់អ្វីពិតមែន៕
ខោទឹកនោមដែលក្មេងស្រីបានស្លៀក