Messi និងគ្រូបង្វឹក Barcelona ខ្វែងគំនិតគ្នា ក្នុងការនាំចូលកីឡាករថ្មី មកជំនួសកន្លែង របស់ម្នាក់នេះ

  • ពុធ ៣១ កក្តដា, ២០១៩ ១៥:២៧
អេស្ប៉ាញ៖ ក្លិបបាល់ទាត់ Barcelona កំពុងតែសម្លឹងមើលក្នុងការនាំចូលខ្សែការពារឆ្វេងមួយរូប ដើម្បីយកមកជំនួសកីឡាករវ័យ ៣០ឆ្នាំ Jordi Alba។ បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់អេស្ប៉ាញ បានឲ្យដឹងថា ម្ចាស់ជើងឯកក្របខណ្ឌ La Liga រដូវកាលមុន បានដាក់ការចាប់អារម្មណ៍ទៅលើខ្សែការពារឆ្វេងរបស់ Real Betis កីឡាករ Junior Firpo
កីឡាករ Jordi Alba
យ៉ាងណាមិញ បើតាមសារព័ត៌មាន Don Balon បានចុះផ្សាយថា កំពូលខ្សែប្រយុទ្ធឆ្នើមរបស់ Barcelona កីឡាករ Lionel Messi មិនចង់ឲ្យក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់មួយនេះ ចុះហត្ថលេខានាំយក ខ្សែការពារឆ្វេង វ័យ ២២ឆ្នាំរូបនេះទេ ដោយកីឡាកររូបនេះធ្លាប់បានបង្ហោះនៅក្នុង Twitter ដោយសរសេរពាក្យ យ៉ាងដូច្នេះថា៖ 
កីឡាករJunior Firpo
បញ្ហានេះ បានធ្វើឲ្យអ្នកចាត់ការទូទៅរបស់ Barcelona លោក Ernesto Valverde បាននិងកំពុងតែពិបាកធ្វើការសម្រេចចិត្ត រវាងកីឡាករវ័យក្មេង Junior Firpo និងខ្សែប្រយុទ្ធសំខាន់របស់ខ្លួន។ បើតាមប្រភពពី Don Balon ដដែលបានឲ្យដឹងទៀតថា ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Lionel Messi ចង់ឲ្យ Barcelona ទិញកីឡាករសញ្ជាតិអាហ្សង់ទីន Nicolas Tagliafico ពី Ajax ដើម្បីមកជំនួសកន្លែងរបស់ Alba៕
លោកErnesto Valverde
កីឡាករNicolas Tagliafico និងកីឡាករ Lionel Messi
ប្រភព៖ Fox Sports Asia