Sunmi ឆ្លើយតបទៅវិញបែបនេះ ក្រោយលេចលឺពាក្យចចាមអារ៉ាមថា តារាល្បីៗភាគច្រើនមិនសរសេរបទចម្រៀងដោយខ្លួនឯង!

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី៣០ ខែកក្កដាម្សិលមិញនេះ បានលេចលឺព័ត៌មានមួយថា តារាចម្រៀងស្រីរូបស្រស់Sunmi នឹងធ្វើការComeback ជាមួយបទចម្រៀងថ្មីរបស់ខ្លួន នៅក្នុងខែសីហាខាងមុខនេះ។ នៅក្នុងផងដែរថែមទាំងមានបញ្ជាក់ទៀតថា បទចម្រៀងទាំងនោះជាការតែងនិពន្ធដោយ Sunmiផ្ទាល់ទៀតផង។ ប៉ុន្តែដំណឹងមួយនេះ បែរជាមានអ្នកគាំទ្រមួយចំនួនមិនពេញចិត្តយ៉ាងខ្លាំង ទៅលើពាក្យថា​«និពន្ធដោយខ្លួនឯង» ហើយពួកគេថែមទាំងសរសេរសំណេរខ្លីមួយ ដៀមដាមដល់Sunmi និងតារាផ្សេងៗទៀតថា៖ក្រោយពីឃើញពាក្យសម្តីដ៏ចាក់ដោតបែបនេះ Sunmi ក៏មិនព្រងើយកន្តើយយូរដែរ ហើយថែមទាំងឆ្លើយតបទៅវិញភ្លាមៗយ៉ាងដូច្នោះថា៖ដោយឡែកទោះបីជាមានបញ្ហាចម្រូងចម្រាស់បន្តិចបន្តួចក៏ពិតមែន តែនេះមិនមែនជាបញ្ហាប៉ះពាល់ដល់ការComeback របស់នាងនោះទេ តែផ្ទុយទៅវិញមានអ្នកគាំទ្រច្រើនកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារជាមួយបទចម្រៀងថ្មីដែលត្រៀមចេញនៅក្នុងពេលឆាប់ៗនេះ៕
Sunmi
Sunmi
Sunmi
Sunmi
Sunmi