បន្ទាប់ពីលែងលះជាមួយហាន់ ជីអ៊ុន មិនទាន់បានប៉ុន្មានផង Song Joong Ki បែរជាជួបបញ្ហាកម្សត់បែបនេះ!

កូរ៉េខាងត្បូង៖ បើទោះជា រឿងរ៉ាវស្នហាប្រេះឆា រហូតដល់មានការលែងលះជាផ្លូវការ រវាង តារាសម្ដែងស្រីដ៏ល្បី​ ហាន់ ជីអ៊ុន និងអតីតស្វាមី លោក Song Joong Ki បានកើតឡើងរយៈពេលជាងមួយខែ កន្លងហើយក៏ដោយ នូវតែជា ប្រធានបទដ៏ក្ដៅគគុក សម្រាប់ហ្វេនៗដដែល។​ជាក់ស្ដែង ថ្មីៗនេះ ស្រាប់តែបែកធ្លាយនូវ ពត៌មានមួយពាក់ព័ន្ធនឹង Song Joong Ki ដែលកំពុងប្រឈមនឹង បញ្ហាធ្លាក់ចុះការងារសិល្បៈ ស្របពេលដែល អតីតភរិយា Song Hye Kyo ហៅក្រៅ ហាន់ ជីអ៊ុន នូវតែអាចសាងកេរ្តិ៍ឈ្មោះ ល្បីល្បាញបានដដែល ថែមទាំង មានសម្រស់លេចធ្លោ ស្អាតប្លែកទៀតផង។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយ មួយនៅហុងកុង បានបញ្ជាក់ថា បើទោះបីជា អតីតស្វាមីភរិយាមួយគូនេះ បានលែងលះគ្នាដាច់ស្រាច់ ដោយសន្តិវិធី ហើយអ្នកដែលឈឺចាប់ពើតផ្សារ រងទុក្ខនិងត្រូវទ្រាំ ជាមួយមតិសាធារណៈជាច្រើន គឺជាហាន់ ជីអ៊ុន ​ក្ដីតែបើនិយាយ ចំពោះការងារសិល្បៈវិញ មិនបានផ្ដល់ផល ប៉ះពាល់ដល់នាងសោះឡើយ មានតែទទួលបាន ការងារច្រើនលើសពីមុនទៀតផង។​ផ្ទុយទៅវិញ អ្នកណាទៅដឹងថា បន្ទាប់ពីជួបរឿងរ៉ាវ ដ៏សោកសៅបែបនេះហើយ បែរជាប៉ះពាល់ដល់ការងារសិល្បៈរបស់ Song Joong ki ថែមទាំងធ្លាក់ចុះដុនដាប បាត់បង់ប្រជាប្រិយភាពផងដែរ។   ទន្ទឹមនឹងនេះ​ គ្រាន់តែបែកធ្លាយរឿងលែងលះភ្លាម បណ្ដាក្រុមហ៊ុនផ្សព្វផ្សាយទាំងអស់ បានដកខ្លួន អស់បន្តិចម្ដងៗ ព្រោះថាមហាជនរាល់គ្នា​ មិនចង់ឃើញSong Joong ki លើពាណិជ្ជកម្មសាធារណៈទៀតទេ ជាហេតុធ្វើឲ្យ Song Joong Ki នឹងត្រូវបាត់មុខពីសិល្បៈទៀតផង៕  
Song Joong ki និងហាន់ ជីអ៊ុន
Song Joong ki និងហាន់ ជីអ៊ុន
Song Joong ki
ហាន់ ជីអ៊ុន
Song Joong ki
ហាន់ ជីអ៊ុន