ចៃដន្យម៉្លេះ ប្រទះឃើញ EXO និង BTS ពាក់អាវដូចគ្នាជាច្រើនដង!

កូរ៉េខាងត្បូង៖ បច្ចុប្បន្ននេះ ក្រុមចម្រៀងបុរសEXO និង BTS ត្រូវបានគេចាត់ទុកជាក្រុមចម្រៀងបុរសលំដាប់ជួរមុខ ដែលកំពុងតែមានប្រជាប្រិយភាពបំផុត ប្រចាំវិស័យចម្រៀងKpop ជំនាន់ទី៣នេះ។ជាការពិតណាស់ បច្ចុប្បន្ននេះក្រុមចម្រៀងបុរសសង្ហាទាំងពីរក្រុមនេះ សុទ្ធសឹងតែមានកេរ្តិ៍បោះសម្លេងទូទាំងសកលលោកមិនចាញ់គ្នានោះឡើយ ហើយបើនិយាយពីហ្វេសស្សិន នៃការតុបតែងខ្លួនឯនេះវិញ ក៏សុទ្ធសឹងតែស្រស់សង្ហាលំដាប់ទេវបុត្រមិនចាញ់គ្នានោះដែរ។ជាមួយគ្នានេះដែរ ក្រុម BTS និង EXO ត្រូវបានគេដឹងថា​ ពួកគេភាគច្រើននិយមចូលចិត្តស្លៀកសម្លៀកបំពាក់ ក៏ដូចជាប្រើរបស់ប្រើប្រាស់ សុទ្ធសឹងតែជាប៊្រេនណែមល្បីៗឈ្មោះ ដូចជា Gucci, Chanel, Burberry និងLV ជាដើម ដែលវាជាហេតុដែលធ្វើឲ្យការតុបតែងខ្លួន និងការស្លៀកពាក់របស់ពួកគេ ពេលខ្លះមានភាពស្រដៀងគ្នា ឬអាចនិយាយបានថាស្លៀកសម្លៀកបំពាក់ដូចគ្នាតែម្តង។ជាក់ស្តែង ថ្មីៗនេះផងដែរ ក៏មានអ្នកគាំទ្រជាច្រើន បានកត់សម្គាល់ឃើញជាពិសេសថា ក្រុមចម្រៀងបុរសសង្ហាទាំងពីរក្រុមនេះ ក៏ធ្លាប់បានស្លៀកសម្លៀកបំពាក់ដូចគ្នាជាច្រើនដងផងដែរ ទាំងនៅលើឆាកសម្តែង និងសម្លៀកបំពាក់ចេញដើរលេងខាងក្រៅ។ តួយ៉ាង បើទោះបីជាពួកគេស្លៀកពាក់ដូចគ្នាយ៉ាងណាក៏ដោយ ប៉ុន្តែមើលទៅពួកគេសុទ្ធសឹងតែមានភាពស្រស់សង្ហា ក៏ដូចជាំភាពទាក់ទាញផ្ទាល់ខ្លួន ផ្សេងៗពីគ្នាផងដែរ។ខាងក្រោមនេះ សុទ្ធសឹងតែជាម៉ូតសម្លៀកបំពាក់ដែលសមាជិកក្រុម EXO និងសមាជិក្រុម BTS បានពាក់ដូចគ្នា៖
១. V សមាជិកក្រុម (BTS) និង Baekhyun សមាជិកក្រុម(EXO) អាវក្រៅ
២. V សមាជិកក្រុម (BTS) និង Baekhyun សមាជិកក្រុម (EXO) អាវចាក់
៣. Sehun សមាជិកក្រុម(EXO) និង Jimin សមាជិកក្រុម (BTS)
៤. Sehun សមាជិកក្រុម (EXO) និង Jungkook សមាជិកក្រុម(BTS)
 ៥. Jin និង V សមាជិកក្រុម (BTS) និងKris (អតីតក្រុម EXO) អាវយឺត
៦. Jimin សមាជិកក្រុម (BTS) និង Sehun សមាជិកក្រុម (EXO)
៧. Kris (អតីតក្រុម EXO) និង Jungkook សមាជិកក្រុម(BTS)
៨. V សមាជិក្រុម (BTS), Baekhyun និង Chanyeol សមាជិកក្រុម (EXO)