Jackson GOT7 ញញឹមបិតមាត់មិនជិត ក្រោយឃើញរូបក្រមួន មានរូបរាងដូចខ្លួនឯងខ្លាំងពេក!

ហុងកុង៖ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពលោក Jackson Wang សមាជិកមួយនៅក្នុងក្រុមចម្រៀងបុរសGOT7 មានអារម្មណ៍រំភើប និងពេញចិត្តជាខ្លាំង ក្រោយពីបានឃើញរូបរបស់លោកដែលស្មូនដោយក្រមួនធ្វើរួចរាល់ជាស្ថាពរ និងដាក់តាំងឲ្យអ្នកគាំទ្រមានឱកាសបានចូលទៅទស្សនាថែមទៀតផង។  ដោយនៅថ្ងៃសម្ភោធរូបជាផ្លូវការ Jacksonក៏បានចូលរួមក្នុងកម្មវិធីនោះផងដែរ ហើយថែមទាំងស្លៀកសម្លៀកបំពាក់ និងធ្វើស្ទាយ៍ថតដូចគ្នាជាមួយនឹងរូបក្រមួនទៀតផង។  ទៀតសោតក្រោយពីបានឃើញរូបក្រមួន ដែលមានលក្ខណៈដូចទៅនឹងរូបរាងពិតរបស់ខ្លួនឯង ដល់ទៅ៩០ភាគរយបែបនេះ Jackson បានបង្ហើបពីអារម្មណ៍ពិតរបស់លោកយ៉ាងដូច្នោះថា៖ យ៉ាងណាមិញរូបក្រអួននេះត្រូវបានបើកឲ្យអ្នកគាំទ្រចូលទស្សនា និងថតរូបជាមួយជាសាធារណៈនៅថ្ងៃទី៣០ ខែកក្កដាម្សិលមិញនេះ នៅឯសារមន្ទីររូបក្រមួន Madame Tussauds ក្នុងទីក្រុងហុងកុង។ ជាក់ស្តែងក្រោយប្រកាសបើកឲ្យចូលទស្សនាជាផ្លូវការឃើញថា មានអ្នកគាំទ្រជាច្រើនចូលទៅរូបជាមួយរូបក្រមួននោះ ហើយថែមទាំងយកមកបង្អួតគ្នាពាសពេញបណ្តាញសង្គមថែមទៀតផង៕ សូមទស្សនារូបភាពខាងក្រោម៖
Jackson និងរូបក្រមួន
Jackson និងរូបក្រមួន
Jackson និងរូបក្រមួន
Jackson និងរូបក្រមួន
ទិដ្ឋភាពក្នុងកម្មវិធី
ទិដ្ឋភាពក្នុងកម្មវិធី
ទិដ្ឋភាពក្នុងកម្មវិធី