ភ្លាត់ស្នៀតបាត់! Vlogger ម្នាក់បែកធ្លាយរូបពិត ដោយសារ Filter មិនដំណើរការ ពេលកំពុង Live-stream

  • ព្រហស្បតិ៍ ០១ សីហា, ២០១៩ ០៩:៥១
ចិន៖ អ្នកថតវីដេអូសកម្មភាពខ្លួនឯង ឬ Vlogger ដ៏មានប្រជាប្រិយមួយរូប ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល ក្រោយបែកធ្លាយរូបពិត ដោយខុសបច្ចេកទេស ខណៈពេលកំពុង Live-stream។ នេះបើយោងតាមសារព័ត៌មាន BBC បានចុះផ្សាយ កាលពីពេលថ្មីៗកន្លងទៅនេះ។ប្រភពបានឲ្យដឹងថា នារីVloggerម្នាក់ឈ្មោះថា Qiao Biluo មានអ្នក Follow ជាង១សែននាក់នៅលើគណនីវេបសាយហ្គេម Douyu។ អ្នកគាំទ្រខ្លះបានហៅនាងថា «ព្រះនាងម្ចាស់»។ នាងតែងតែធ្វើការ Live-stream ដោយនិយាយសំឡេងស្រទន់ផ្អែមល្ហែមដូចជាយុវតីម្នាក់ និងបើក Filter ធ្វើឲ្យមុខក្មេងស្រស់ស្អាត។
រូបនាងមុនថ្ងៃបែកធ្លាយរូបពិត
កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ នាងបានធ្វើការ Live-stream ដោយដាក់ Filter រូបតុក្កតាបាំងមុខ  ជាមួយស្រីម្នាក់ទៀតឈ្មោះថា Qingzi។ នៅពេលនោះ អ្នកគាំទ្ររបស់នាងមួយចំនួនបានស្នើសុំឲ្យនាងបិទ Filter ទៅ ដើម្បីបានឃើញមុខពិតរបស់នាង។ ប៉ុន្ដែនាងមិនបានយល់ព្រមឡើយ លុះត្រាតែនាងទទួលបានប្រាក់ឧបត្ថម្ភពីអ្នកគាំទ្រចំនួន ១០០.០០០យ័ន (១៤, ៥២៧ដុល្លារអាមេរិក) ទើបនាងព្រមបង្ហាញមុខពិតឲ្យឃើញ។ អ្នកគាំទ្រទាំងអស់បាននាំគ្នាឧបត្ថម្ភបានចំនួន ៤០.០០០យ័ន (៥,៨១០ដុល្លារអាមេរិក)។ ចំនួនលុយដែលនាងស្នើសុំមិនទាន់គ្រប់ផង រំពេចនោះការ Live-stream មានភាពរអាក់រអួល ធ្វើឲ្យ Filter​ រូបតុក្កតាបានបាត់ ហើយមុខពិតរបស់នាងក៏ត្រូវបានបង្ហាញឲ្យអ្នកគាំទ្រឃើញ។ក្រោយពីបែកធ្លាយមុខមាត់ពិតរបស់នាងមក ធ្វើឲ្យអ្នកគាំទ្រដែលជាបុរសៗនាំគ្នាដកលុយដែលបានឧបត្ថម្ភ យកមកវិញរៀងៗខ្លួន។
រូបតុក្កតាដែលនាងបានដាក់និងមុខពិតរបស់នាង
ប្រភពបានបន្ដថា នាង Qiao Biluo អាយុពិតរបស់នាងគឺ ៥៨ឆ្នាំហើយ។ បន្ទាប់ពីថ្ងៃកើតហេតុមក នាងត្រូវបាត់បង់អ្នកគាំទ្រ និងអ្នកចូលទស្សនាអស់ជាច្រើន និងទទួលរងការរិះគន់យ៉ាងចាស់ដៃ។យ៉ាងណាមិញ នាង Qiao Biluo ក៏មានអ្នកគាំទ្រមួយចំនួននៅតែស្រលាញ់គាំទ្រ និងចាំផ្ដល់កម្លាំងចិត្តឲ្យជានិច្ចដែរ៕