អស្ចារ្យខ្លាំងណាស់ ៩ ប្រកួតជាប់គ្នា មិនដែលចាញ់!! ប៉ោ ភារឹទ្ធ បន្តផ្ដួលថៃឲ្យសន្លប់នៅក្នុងទឹកទី ៣ (មានវីដេអូ)

  • ពុធ ៣១ កក្តដា, ២០១៩ ១៦:៥៤
ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីជើងឯកឆេមពាន របស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពី ថ្ងៃអាទិត្យ កីឡាករកំពុងតែឡើងកូដ ប៉ោ ភារឹទ្ធ ឬបងប្អូនស្គាល់ថា យ៉េន ឌីណា បានប្រកួឈ្នះកីឡាករថៃ ភេត ស្រៀសាក់ ដោយផ្ដួលឲ្យសន្លប់នៅក្នុងទឹកទី ៣។
ប៉ោ ភារឹទ្ធ ឈ្នះកីឡាករថៃភេត ស្រៀសាក់
ការប្រកួតទឹកទី ១ កីឡាករទាំងពីរមិនសូវសម្រុកគ្នាប៉ុន្មានទេ ប៉ុន្តែគ្រាន់តែចូលទឹកទី ២ កំពូលអ្នកលេងជើង ប៉ោ ភារឹទ្ធ បានវាយកែង និងទាត់ខ្លាំងទៅលើកីឡាករថៃ ភេត ស្រៀសាក់ រហូតដល់កីឡាករថៃសន្លប់នៅពាក់កណ្ដាលទឹកទី ៣។ គួរបញ្ជាក់ផងដែរថា ជ័យជម្នះក្នុងការប្រកួតនេះបានធ្វើឲ្យ ប៉ោ ភារឹទ្ធ បន្តភាពមិនដែលចាញ់ ៩ប្រកួតជាប់គ្នា ក្រោយពីរៀបអាពិពាហ៍ពិពាហ៍រួចមក៕
កីឡាករ ប៉ោ ភារឹទ្ធ និងភរិយា
ចង់ដឹងថា ប៉ោ ភារឹទ្ធ បន្តភាពមិនដែលចាញ់ ប្រកួតទី ៩ របស់ខ្លួនយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!ប្រភព៖ The SEATV Sports HD