ទើបតែដឹងថាប៉ាៗ JYP ផ្ដល់ដំបូន្មានឲ្យ ITZY បែបនេះមុនពេលពួកគេចូលរួមកម្មវិធីទូរទស្សន៍លើកដំបូង

កូរ៉េខាងត្បូង ៖ នេះជាលើកដំបូងហើយ ដែលក្រុមចម្រៀងស្រីវ័យក្មេង ITZY ចូលរួមក្នុងកម្មវិធីផ្សាយផ្ទាល់ជាលើកដំបូង បន្ទាប់ពីពេលដែលពួកគេបានបង្ហាញខ្លួន រយៈពេល ៦ខែ។ក្នុងនោះដែរ សមាជិកក្រុមទាំងពីរ គឺ Chaeryeong និង Yeji បានបង្ហើបផងដែរថា ម្ចាស់ផលិតកម្ម JYP គឺលោក Park Jin Young បានផ្ដល់ដំបូន្មានយ៉ាងច្រើនដល់ពួកគេ ដែលជាក្រុមចម្រៀងថ្មី ត្រៀមនឹងបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ជាលើកដំបូង។ដំបូន្មានដែលពួកគេចង់ចាំមិនភ្លេចនោះគឺ Park Jin Young ចង់ឲ្យពួកគេនិយាយការពិតឲ្យបានច្រើន ប៉ុន្តែមិនគួរធ្វើខ្លួនជាមនុស្សកំប្លែងពេកនោះទេ។ លោកថែមទាំងផ្ដាំទៀតថា អនុញ្ញាតឲ្យពួកគេ បង្ហាញមុខលើទំព័រសារព័ត៌មាន ចំពោះតែព័ត៌មានណាដែលពិតបានហើយ ប៉ុន្តែវាមិនអីនោះទេ បើសិនគ្រាន់តែបំភ្លើសបន្តិចបន្តួច។បន្ទាប់ពីកិច្ចសម្ភាសន៍ខ្លីមួយនេះបានបញ្ចប់ ក្រុមអ្នកគាំទ្របានបង្ហាញការជឿជាក់យ៉ាងខ្លាំងថា ពួកគេនឹងទទួលបានព័ត៌មានពិតពី ITZY នៅក្នុងកម្មវិធីផ្សេងៗទៀត ជាមិនខានឡើយ៕ទស្សនារូបភាពខាងក្រោម ៖
រូបភាព ITZY
រូបភាព ITZY
រូបភាព ITZY
រូបភាព ITZY
រូបភាព ITZY