ភាគតិចណាស់ ដែលតារា យកអ្នកកំដរជាតារាដូចគ្នា ព្រោះអ្វីទៅ?​ ហើយតារាបែបណា ​បានគេយកធ្វើជាអ្នកកំដរ?

ភ្នំពេញ៖ ភាគច្រើនឆ្ងល់ទេថា តើថារាល់ពេល តារាៗ ពេលពួកគេរៀបការ កម្រយកតារាគ្នាឯង ធ្វើអ្នកកំដរក្នុងពិធីរៀបការគេ ទោះពួកគេ មានភាពស្និទ្ធស្នាល​ដូចបងប្អូនក៏ដោយចុះ? ហើយប្រសិនបើអ្នកនោះ ត្រូវពួកគេ ជ្រើសរើសមកធ្វើអ្នកកំដរ តើត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ?បើទោះបីជា ក្នុងពិធីរៀបការ កូនក្រមុំ ជាមនុស្សសំខាន់ក៏ដោយ តែគេក៏មិនអាចខ្វះ បាននោះទេ អ្នកកំដរបាននោះទេ ជួនកាលអ្នកកំដរនោះ អាចនឹង ៣ ឬ៤នាក់ក៏ថាបាន ។ ចុះបើតារាម្នាក់នោះ ជ្រើសរើសតារា មកធ្វើអ្នកកំដរ គេនឹងជ្រើសរើសម្នាក់នោះ ជាមនុស្សបែបណា?១) ជាមនុស្សនៅលីវ៖ ជាមនុស្សមិនទាន់មានស្វាមី ដែលមានភាពស្អាតស្អំ នៅក្នុងជីវិតរបស់ពួកគេ មិនទាន់ឆ្លងកាត់ ជីវិតអាពាហ៍ពិពាហ៍ មិនមានដៃគូច្រើន។ និយាយទៅ តារាម្នាក់នោះ ត្រូវមានភាពជ្រះថ្លា លើរឿងគូជីវិត ទើបអាចក្លាយជាអ្នកកំដរបាន។២) មនុស្សចរិតធំ៖ អ្នកកំដរ មិនមែនចេះតែរើស និងយកនោះទេ​ ទោះមុខមាត់របស់ពួកគេ​សមសួន​ ឬស្រស់ស្អាតក៏ដោយ។ ប្រសិនបើតារានោះ ជាមនុស្សមិនល្អ នារីមិនសុភាពរាបសារ  រញ៉េរញ៉ៃ​ លេងច្រើន ចម្លើយគឺ No ថ្វីបើ ម្នាក់នោះ ស្និទ្ធនឹងកូនក្រមុំក៏ដោយ។៣) គ្រួសារជុំគ្នា៖ ចំណុចមួយនេះ ជាលក្ខណៈទូទៅស្រាប់ទៅហើយ សម្រាប់មនុស្សគ្រប់គ្នា ព្រោះថា អ្នកដែលគេយកមកកំដរ សុទ្ធតែ ឪពុកម្តាយមិនបែកបាក់គ្នា និងនៅមានជីវិតទាំងអស់ គេមិនសូវយកអ្នកបាក់មែកបាក់ធាងនោះទេ។៤) រឿងអាស្រូវច្រើន៖ ជាការពិត ភាគច្រើន សម្រាប់តារាៗ គេខ្លាចរឿងនេះខ្លាំងណាស់ ព្រោះវាជះឥទ្ធិពលខ្លាំង ទៅដល់កូនក្រមុំ និងក្នុងពិធីមង្គលទាំងមូល​។​ ចំពោះរឿងអាស្រូវ ដែលគេមិនដែលជ្រើសរើសយកតារានោះ មក​ធ្វើអ្នកកំដរ មានដូចជា​ប្រើប្រាស់ថ្នាំញៀន ជនទី៣ ជាមួយនឹងស្វាមីអ្នកដទៃ ជាដើម៕
រូបតំណាង
រូបតំណាង
រូបតំណាង