ស្នេហា១៣ឆ្នាំ របស់Taew ជាមួយគូស្នេហ៍ ធ្វើឲ្យមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ស្នេហាល្អបែបនេះ!

ថៃ៖ នាពេលបច្ចុប្បន្ន តារាសម្តែងស្រី Taew Natapohn ហាក់ដូចជាមានភាពល្បីល្បាញខ្លាំង នៅក្នុងសិល្បៈ ដែលពេលនេះ នាងទទួលការងារទាំងថតរឿង ថតស្ពត បណ្តាក់ៗគ្នាជាប់រហូត រកពេលសម្រាកមិនបាន។ទន្ទឹមនឹងជីវិតការងាររលូន បើងាកទៅមើលជីវិតឯកជនរបស់ តារាស្រីរូបនេះ ក៏ហាក់ដូចជា កាន់តែស្អិតរមួត ជាមួយនឹងគូស្នេហ៍របស់នាង ខ្លាំងណាស់។ ប៉ុន្តែអ្នកដឹងទេថា​​ នាង​និងមិត្តប្រុស ស្រលាញ់គ្នាបាន១៣ឆ្នាំហើយ តាំងពីនៅវិទ្យាល័យ ដែលជាចំនួនឆ្នាំមួយ ស្ទើរមិនជឿថា​ពួកគេ អាចស្រលាញ់គ្នា បានយូរប៉ុណ្ណឹងសោះ ខណៈតារាផ្សេងៗ បានបែកបាក់គ្នា ត្រឹមរយៈខ្លី។ជាពិសេស មិនថានាង​ទៅណា តែងតែមានវត្តមានគូស្នេហ៍ទៅជាមួយជានិច្ច ដែលជាជាងថតផ្ទាល់ខ្លួន សម្រាប់តែនាងម្នាក់គត់ ព្រោះគេកម្រឃើញ ពេលនាង​ដើរលេង ឬចេញថត មានតែខ្លួនមួយនោះទេ តែងមានអង្គរក្ស​ចាំមើលថែ នាងជានិច្ច។យ៉ាងណាមិញ ស្នេហារបស់អ្នកទាំងពីរ​បានធ្វើឲ្យ មនុស្សជាច្រើន​ប្រាថ្នាចង់បានមិត្តប្រុស ដែលចេះយល់ចិត្ត​ និងស្រលាញ់គ្មានថ្ងៃប្រែបែបនេះ។ ហើយគេក៏សង្ឃឹមថា អ្នកទាំងពីរ នឹងចូលរោងការ​ឆាប់ៗផងដែរ៕
Taew Natapohn​ និងគូស្នេហ៍
Taew Natapohn​ និងគូស្នេហ៍
Taew Natapohn​ និងគូស្នេហ៍
Taew Natapohn​ និងគូស្នេហ៍