ពិតជាសុភាពបុរសមែន! ឃើញគេលួចថតក្រោមសំពត់នាង អ្នកដំណើរប្រុសម្នាក់ សុខចិត្តលះបង់កៅអីអង្គុយ ដើម្បីឲ្យនាងអង្គុយវិញ (មានវីដេអូ)

  • ព្រហស្បតិ៍ ០១ សីហា, ២០១៩ ០៨:៥០
ចិន៖ បុរសជនជាតិចិនម្នាក់ ទទួលបានការសរសើរយ៉ាងខ្លាំង ពីសំណាក់មហាជន អ្នកលេងបណ្តាញសង្គមជាច្រើន ក្រោយបានធ្វើរឿងដ៏ល្អមួយ ការពារនារីរូបស្រស់ម្នាក់នៅលើរថភ្លើង ពីក្រញាំជនខិលខូចម្នាក់ដែលមានបំណងដាក់ទូរស័ព្ទដៃលួចថតក្រោមសំពត់របស់នាង។ហេតុការណ៍នេះ ត្រូវបានគេជឿជាក់ថា កើតឡើងក្នុងប្រទេសចិន កាលពីថ្ងៃទី២១ កក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ។
រូបភាពក្នុងថ្ងៃកើតហេតុ
ជាក់ស្ដែង ផ្អែកតាមរយៈវីដេអូឃ្លីប ថតបានដោយអ្នកដំណើរដទៃ ពីសកម្មភាពនៅក្នុងថ្ងៃកើតហេតុ និងបានយកមកបង្ហោះចែកចាយដោយទទួលបានការចាប់អារម្មណ៍ខ្លាំងនេះ គឺបានបង្ហាញឲ្យឃើញថា ជនសង្ស័យជាព្រាននារីមុខស្រស់ម្នាក់ បានព្យាយាមធ្វើពុតជាអង្គុយអោនចុចទូរស័ព្ទយ៉ាងស្ងៀមស្ងាត់។ ប៉ុន្តែបើកត់សម្គាល់ឲ្យច្បាស់ទៅ រូបគេគឺកំពុងតែធ្វើសកម្មភាព ដាក់ទូរស័ព្ទដៃរបស់ខ្លួនលួចថតក្រោមសំពត់របស់នារីម្នាក់ ដែលកំពុងតែឈរនៅពីមុខគេ ព្រោះតែនាងអស់កៅអីទំនេរសម្រាប់អង្គុយ និងទាំងដែលនាងពុំបានដឹងខ្លួននោះឡើយ។ប៉ុន្តែមិនថាយ៉ាងណា ភ្លាមៗនោះ ក៏មានបុរសម្នាក់ទៀតដែលអង្គុយជាប់នឹងបុរសសង្ស័យរោគចិត្តនោះ បានចាប់អារម្មណ៍ឃើញថា បុរសសង្ស័យបានធ្វើសកម្មភាពមិនសមរម្យបែបនេះ រូបគាត់ក៏បានលះបង់កៅអីអង្គុយរបស់ខ្លួន សុខចិត្តងើបឈរ និងកេះឲ្យនារីរងគ្រោះទៅអង្គុយនៅកន្លែងគាត់វិញផងដែរ ដើម្បីឲ្យនាងចៀសឆ្ងាយពីការរំលោភបំពានកេរ្តិ៍ខ្មាសមួយនេះ។សកម្មភាពមួយនេះត្រូវបានបញ្ចប់ទៅ ដោយពុំមានទំនាស់ ឬបញ្ហាអ្វីនោះឡើយ។
រូបភាពក្នុងថ្ងៃកើតហេតុ
គួរឲ្យដឹងផងដែរថា ក្រោយការបង្ហោះចែកចាយលើបណ្តាញសង្គម ឃ្លីបវីដេអូដើមទទួលបានអ្នកចុចចូលមើលរហូតដល់ទៅខ្ទង់ជាង ៣២លានដងឯណោះ ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។នៅក្នុងដែរនោះ ក៏មានការបញ្ចេញមតិជាច្រើន ធ្វើការរិះគន់ជុំវិញនឹងសកម្មភាពអសីលធម៌មួយនេះ ដែលជាមេរោគសង្គមដ៏គួរឲ្យស្អប់ខ្ពើម។ ពួកគេក៏បានបញ្ចេញមតិក្រើនរម្លឹក ដើម្បីឲ្យនារីៗទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ជាងនេះ ព្រោះជាក់ស្ដែងករណីបែបនេះ តែងកើតមានជារឿយៗក្នុងប្រទេសចិន នៅតាមទីសាធារណៈនានា ជាពិសេសគឺនៅលើរថភ្លើងតែម្តង ដែលសកម្មភាពបៀតបៀនកេរ្តិ៍ខ្មាស ដូចជាការបន្លំថតនេះតែងកើតមានជាញឹកញាប់ ទាំងដែលយើងខ្លួនឯងជាជនរងគ្រោះ គឺមិនបានដឹងខ្លួនមុននោះឡើយ៕តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?ទស្សនាវីដេអូខាងក្រោម៖