ដៃគូបើកបរ GrabTukTuk ឆ្នើមចំនួន ៣៥០​នាក់ បាន​ទទួល​រង្វាន់​លើក​​ទឹក​ចិត្ត​ពីក្រុមហ៊ុនGrab

  • ព្រហស្បតិ៍ ០១ សីហា, ២០១៩ ០៩:១០
ភ្នំពេញ៖ ថ្ងៃទី ២៨  ខែកក្កដា  ឆ្នាំ ២០១៩​  Grab ដែល​ជា​កម្ម​វិធី​ទូរ​ស័ព្ទដ៏អស្ចារ្យ ​និងឈាន​មុខ​គេ​​​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍ បានលើក​ទឹក​ចិត្តដល់ដៃគូបើកបរ GrabTukTuk ឆ្នើមៗរបស់ខ្លួនចំនួន ៣៥០ នាក់ក្នុងកម្មវិធីថ្លែងអំណរគុណដែលបានរៀបចំឡើងនៅឯភោជនីយដ្ឋាន ទន្លេបាសាក់ ២ កាលពីថ្ងៃអាទិត្យកន្លងមក។ដៃ​គូ​​​​​បើក​​បរឆ្នើមជាង​គេ​ចំនួន ៥នាក់ ត្រូវបានផ្តល់រង្វាន់ជា​ពិសេសសម្រាប់ការបំពេញកាតព្វកិច្ចដ៍ល្អរបស់ពួកគាត់ជាមួយ Grab។ អ្នកបើកបរឆ្នើមទាំង ៥ នាក់​នោះ បានឈ្នះរង្វាន់បណ្ណ​ចាក់​ហ្គាស ១៨០ ដុល្លារ ១៦០ ដុល្លារ ១៤០ ដុល្លារ ១២០ ដុល្លារ និង ១០០ ដុល្លារអាមេរិក រៀង​ៗខ្លួន។
ដៃគូបើកបរ GrabTukTuk
                 លោក ដួង សុជាតិ ដែលទទួលបានរង្វាន់ជាអ្នកបើកបរ GrabTukTuk ឆ្នើម​ជាង​គេ បាននិយាយថា៖លោក សុជាតិ ធ្លាប់បានប្រើប្រាស់​កម្ម​វិធីកក់​យាន​ជំនិះ​តាម​ទូរ​ស័ព្ទ២ ឬ៣ ផ្សេងទៀតនៅពេលដែលគាត់​ចាប់ផ្តើមបើកម៉ូតូ​កង់បី ប៉ុន្តែ គាត់បានសម្រេចចិត្តបើកបរឲ្យក្រុមហ៊ុន Grab តែមួយមុខចាប់តាំងពីខែធ្នូ ឆ្នាំមុន។
លោកបានបន្ថែមទៀតថា៖លោក អៀម ធារី អ្នកបើកកម៉ូតូកង់បី​ឆ្នើម​របស់Grabដែលជាប់ចំណាត់​ថ្នាក់​លេខ ២ បាននិយាយថា កាលពីមុន គាត់ជាកម្មកររោងចក្រកាត់ដេរ ប៉ុន្តែ បន្ទាប់ពីគាត់បានទិញម៉ូតូកង់​បី​របស់គាត់នៅដើមឆ្នាំនេះ ហើយបានបើកបរឲ្យ Grab ប្រាក់ចំណូលរបស់គាត់បានកើនឡើងគួរឲ្យ​កត់សម្គាល់។
លោកបាននិយាយថា៖
GrabTukTuk
ក្រៅពីផ្តល់ការ​លើក​ទឹក​ចិត្ត​ដល់ដៃគូបើកបរឆ្នើមរបស់ខ្លួនជាមួយនឹងរង្វាន់​ផ្សេង​ៗ និងការចាប់ឆ្នោតផ្សងសំណាង Grabក៏បាន​បង្ហាញពីមុខងារថ្មីៗនៅក្នុងកម្មវិធី Grab ដែលអនុញ្ញាតឲ្យ​ពួកគាត់ធ្វើការងារកាន់តែមានប្រសិទ្ធភាព និងបង្កើនសមត្ថភាពនៃ​ការ​រក​ប្រាក់ចំណូលរបស់ពួកគេ។ ​មុខ​ងារ​ថ្មី​ៗ​ទាំងនេះទទួលបានការសាទរ​ពីអ្នកបើកបរម៉ូតូ​កង់បីយ៉ាងខ្លាំង​។លោក ថូ សុខឃន ដែល​ជា​អ្នក​បើក​បរ​ម៉ូតូ​កង់​បី​ឆ្នើម​ចំណាត់​ថ្នាក់​លេខ​៣ បាននិយាយថា៖ តាមរយៈ​ការ​ប្រើប្រាស់តែកម្មវិធី Grab និងមិនផ្លាស់ប្តូរទៅកម្មវិធីបើកបរផ្សេងៗទៀត ក្រុម​ហ៊ុន Grab បញ្ជាក់​ថា អ្នកបើកបរអាចបង្កើនប្រាក់ចំណូលបានយ៉ាងច្រើន អាច​តាមដានការរកប្រាក់ចំណូលរបស់ពួកគេក្នុងពេលជាក់ស្តែង និងអាច​ទាញ​យក​អត្ថ​ប្រយោជន៍​ទាំង​ស្រុង​ពីការ​ប្រើ​ប្រាស់​មុខងារពិសេសផ្សេង​ៗ ដែល​ជួយ​បង្កើន​ផលិតភាព និងសុវត្ថិភាពរបស់អ្នកបើកបរជាមួយនឹងកម្មវិធី​នេះ​។ Grab បានដាក់ឲ្យដំណើរការមុខងារពិសេសៗជាច្រើនសម្រាប់អ្នកបើកបរដូចជា៖ . មុខងារ «Back-to-Back Jobs» ​​អនុ​ញ្ញាត​ឲ្យ​អ្នក​បើក​បរ ទទួល​យក​ការ​កក់​​​​របស់​​អ្នក​ដំណើរ​ថ្មី​ម្នាក់ ក្បែរ​គោល​ដៅដែល​ត្រូវ​ដាក់​អ្នក​ដំណើរ​​បច្ចុប្បន្ន​របស់​ខ្លួន។
. មុខងារ «Passenger No Show» ដែល​នឹង​ផ្តល់​ប្រាក់​ឈ្នួល​​លួង​ចិត្ត​ជា​ស្វ័យ​ប្រវត្តិ​ដល់​​អ្នក​បើក​បរ ប្រសិន​បើ​អ្នក​ដំណើរ​​ដែល​បាន​កក់​យាន​ជំនិះ​របស់​ពួក​គាត់ មិន​​​បាន​មក​ដល់​កន្លែង​រង់​ចាំ ក្នុង​រយៈ​ពេល​៥​នាទី បន្ទាប់​ពី​អ្នក​​បើក​បរ​បាន​ទៅ​ដល់​ទេ​នោះ​​។
. មុខងារ «My Destination» ដែលមាន​ន័យ​ថា អ្នក​បើក​បរ អាច​ជ្រើស​រើស​គោល​ដៅ​មួយ​ទុក​មុន ដូច​ជា​ទៅ​ផ្ទះ​ជាដើម ហើយ​​អ្នក​ដំណើរដែល​ទៅ​គោល​ដៅ​​តែ​មួយដូច​អ្នក​បើក​បរ​ដែរ នឹងផ្តល់អាទិភាព​ចំពោះអ្នកបើកបរនោះ​៕
GrabTukTuk