ធ្វើចឹងកើតទៀត? វីរបុរស Man UTD ម្នាក់ហៅ Dybala មកបញ្ចុះបញ្ចូល

  • ព្រហស្បតិ៍ ០១ សីហា, ២០១៩ ០៩:០៨
អ៊ីតាលី៖ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ព័ត៌មានកំពុងតែក្ដៅគគុកជុំវិញការដោះដូររវាងខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Paulo Dybala និងខ្សែប្រយុទ្ធរបស់ Manchester United កីឡាករ Romelu Lukaku។ ជាមួយគ្នានេះ អតីតកីឡាករយូរឆ្នាំដែលលេងឲ្យ Man UTD បានហៅ Dybala ដើម្បីនិយាយបញ្ចុះបញ្ចូលគេឲ្យផ្លាស់មកលេងនៅទឹកដីអង់គ្លេស។
កីឡាករ Paulo Dybala
បើតាមការចុះផ្សាយរបស់កាសែតអ៊ីតាលី Gazzetta dello Sport  បានឱ្យដឹងថា អតីតខ្សែការពារឆ្វេង Man UTD កីឡាករ Patrice Evra បានខលហៅ Paulo Dybala ដើម្បីនិយាយអំពីការផ្ទេរ ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន រូបនេះមកកាន់ទឹកដីអង់គ្លេស។ អតីតកីឡាកររបស់ក្រុមជម្រើសជាតិមាន់គកបារាំង Patrice Evra ក៏ធ្លាប់បានចំណាយរយៈពេល ៣ឆ្នាំជាមួយ Juventus ដែរ ពោលគឺនៅចន្លោះឆ្នាំ ២០១៤-២០១៧ ដែលនេះហាក់ដូចជាភាពវិជ្ជមានក្នុងការអូសទាញ Dybala មកកាន់កីឡដ្ឋាន Old Trafford។
កីឡាករPatrice Evra និងកីឡាករ Paulo Dybala
Dybala ត្រូវបានគេរាយការណ៍មកថាកំពុងតែស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ជាមួយ សេះបង្កង់ Juventus ខណៈរូបគេត្រូវបានជ្រើសរើសក្នុងការចរចាផ្ទេរ ដើម្បីនាំយក Lukaku មកកាន់ទឹកដីអង់គ្លេសវិញ។ គិតមកទល់ពេលនេះ ក្លិបទាំងពីរគឺ Juventus និង Manchester United កំពុងតែពិភាក្សានេះពាក់ព័ន្ធនឹងរឿងនេះ ខណៈការព្រមព្រៀងគ្នាជាផ្លូវការទំនងជាមានភាគរយខ្ពស់៕
កីឡាករ Romelu Lukaku
ប្រភព៖ Fox Sports Asia