រំភើបជំនួស! ខាងប្រទេសថៃ បានបំពាក់ស័ក្តិកោតសរសើរ ដល់ក្រុមយុវជនសម្រាម ដែលពិភពលោកត្រូវការ

  • ព្រហស្បតិ៍ ០១ សីហា, ២០១៩ ០៩:៤២
ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា យុវជនសម្រាមដែលបានដឹកនាំដោយលោក សាន ដារ៉ាវីត បានធ្វើឲ្យមហាជនជាច្រើនមានការការកោតសរសើរជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកយ៉ាងខ្លាំង ចំពោះការកែប្រែកន្លែងដែលមានសម្រាមទៅជាគ្មានសម្រាម តាមរយៈការរើស និងវិធានការផ្សេងៗ។ជាក់ស្តែងកាលពីពេលថ្មីៗនេះ យុវជនទាំងអស់ត្រូវបានឡើងទៅប្រទេសថៃ​ក្រោមការអញ្ជើញចូលរួមចែករំលែករឿងរ៉ាវដែលពួកគេបានធ្វើ នោក្នុងស្ថាប័ន GTO នៅប្រទេសថៃ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតរបស់ពួកគេ។អ្វីដែលកាន់តែពិសេសនោះគឺ​នៅក្នុងនោះលោកក៏ទទួលបាននូវ របស់ពិសេសពីប្រទេសថៃ ដែលបានបំពាក់ស័ក្តិកោតសរសើរសម្រាប់ក្រុមយុវជនទាំងអស់ ជារបស់ពិភពលោកត្រូវការ។ ដំណឹងមួយនេះបានធ្វើឲ្យបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន ពិតជាមានការកោតសរសើរ និងរំភើបជំនួសលោក ដែលការខិតខំទាំងនេះ បានទទួលនូវភាពជោគជ័យយ៉ាងដូច្នោះ។ទន្ទឹមនឹងនេះដែល លោកសាន ដារ៉ាវីត ជាមេក្រុមដឹកនាំយុវជនសម្រាម ក៏សង្ឃឹមថាប្រវត្តិសាស្រ្តមួយនេះអាចឲ្យពួកគេមានភាពក្លាហាន ក្នុងការចាប់ផ្តើមធ្វើអ្វីដែលជាក្តីស្រមៃពិតប្រាកដផងដែរ៕សូមទស្សនារូបភាពខាងក្រោមនេះ៖
យុវជនសម្រាម នៅប្រទេសថៃ
យុវជនសម្រាម នៅប្រទេសថៃ
យុវជនសម្រាម នៅប្រទេសថៃ
យុវជនសម្រាម នៅប្រទេសថៃ
យុវជនសម្រាម នៅប្រទេសថៃ
យុវជនសម្រាម នៅប្រទេសថៃ
យុវជនសម្រាម នៅប្រទេសថៃ
យុវជនសម្រាម នៅប្រទេសថៃ
យុវជនសម្រាម នៅប្រទេសថៃ
យុវជនសម្រាម នៅប្រទេសថៃ
យុវជនសម្រាម នៅប្រទេសថៃ
យុវជនសម្រាម នៅប្រទេសថៃ