តិចនិកងាយៗ សម្រាប់អ្នកឧស្សាហ៍រមួលក្រពើ!

  • ព្រហស្បតិ៍ ០១ សីហា, ២០១៩ ០៩:៣៥
រមួល​ក្រពើ​ គ្នា​យើង​អ្នក​ណា​ក៏​ឆ្លង​កាត់​ដែរ បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ខ្លាំង​ ពេលខ្លះ​​បើ​មិន​រក​វិធី​ទប់​ស្កាត់ នឹងកើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​។​ បញ្ហា​រមួល​ក្រពើកើត​ឡើងញឹកញាប់​បំផុត​ចំពោះ​គ្នា​យើង​ប្រើ​សាច់​ដុំ​ហួស​ប្រមាណ​ដូចជា ​អត្តពលិក​ ឬ​វ័យ​ចំណាស់ និងស្រីៗ​កំពុង​ពពោះ​​ជាដើម។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​វិធី​ដោះ​ស្រាយ​បញ្ហា​រមួល​ក្រពើ​ឲ្យ​ទាំង​អស់​គ្នា​បាន​ដឹង។មាន​ការ​លើក​ឡើង​ថា​ រមួល​សាច់ដំុ ឬរមួល​ក្រពើបណ្ដាល​មកពី​អតុល្យភាពលំនឹង​អេឡិចត្រូលីត​ និង​កង្វះ​ជាតិ​ទឹក។ បញ្ហា​​ថយ​ចុះ​​ជាតិ​សូដ្យូម ​ប៉ូតាស្យូម​ ម៉ាញ៉េស្យូម​ ក្លរ ​និង​កាល់ស្យូម ​ក៏​ជា​មូលហេតុ​រួមបញ្ចូល​ផង​ដែរ។ ម៉្យាងទៀត​​រមួល​សាច់ដុំ​​ទាក់ទង​នឹង​ការ​ហាត់ប្រាណសាច់​ដុំ ​(EAMC) ក៏​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ដែរ ព្រោះ​គ្មាន​ភស្តុតាង​បង្ហាញ​ទំនាក់ទំនង​រវាង​គ្នានៅ​ឡើយ ខណៈ​ខាងក្រោម​នេះ ​ជា​វិធី​ការពារ​​ល្អ​បំផុត​សម្រាប់​គ្នា​យើង​​រមួល​ក្រពើ​ញឹកញាប់។១- សម្រាកជា​ញឹកញាប់រមួល​សាច់ដុំ​ទាក់ទង​ទៅ​នឹង​ការ​ហាត់ប្រាណ​ EAMC​ កើត​មាន​នៅ​ពេល​ម្នាក់ៗ​ចំណាយ​ពេល​ហ្វឹកហាត់​ច្រើន​ពេក​មុន​ព្រឹត្តិការណ៍​មក​ដល់។ ​ដូចជា​ការ​រត់​លឿន​ខ្លាំង​ធ្វើ​ឲ្យ​ស្ថានការណ៍​បន្ទាន់​កើត​មាន​ភ្លាមៗ​ចំពោះ​សាច់ដុំ​។ ជួប​បញ្ហា​បែប​នេះ​ ​គួរ​ផ្អាក​សកម្មភាព​សិន ​ដើម្បី​ឲ្យ​សាច់ដុំ​ដំណើរការ​ឡើងវិញ ព្រោះ​អំឡុង​ពេល​សម្រាក​​ ជាលិកា​ថ្មីរបស់សាច់ដុំ​ ត្រូវ​បាន​ពន្លឿន​ដើម្បី​​បង្កើត​ឡើងវិញ។២- អង្គុយសណ្ដូកជើងត្រង់ការ​ស្រាវជ្រាវ​មួយ​លើក​ឡើង​ថា​ យើង​គួរតែ​អង្គុយ​សណ្ដូក​ជើង​ត្រង់​ ដើម្បី​ពន្លា​សាច់ដុំ។​ ការ​សណ្ដូក​ជើង​ត្រង់ ​ពន្លា​សាច់ដុំ​ អាច​បង្កើត​ឲ្យ​មាន​ទំនាក់ទំនង​ជីវសាស្ត្រ​កម្លាំង​ជំរុញ។ ការ​ស្រាវជ្រាវ​មួយ​ចំនួន​ គាំទ្រ​ពី​ប្រសិទ្ធិភាព​លាត​​សន្ធឹងជាងើ ​និងពន្លា​សាច់ដុំ​ ជួយ​ព្យាបាល​រមួល​សាច់ដុំ ដែល​ជាប់​​ពាក់ព័ន្ធ​នឹង​ការ​ហាត់ប្រាណ ​(EAMC)  ហើយ​វិធី​នេះ ​ជួយ​បង្កើន​លំហូរ​ឈាម​ទៅ​កាន់​សាច់ដុំ​ទៀត​ផង។៣- ប្រើសូដ្យូមជា​វិធី​សាមញ្ញ​មួយ​ព្យាបាល​ការ​រមួល​សាច់ដុំ ឬ​រមួល​ក្រពើ គឺ​​ប្រើ​កម្ដៅ​តាមរយៈ​ការញ៉ាំ ឬ​ចាក់​បញ្ចូល​ក្នុង​សាច់ដុំ​។ កង្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ និង​ការ​បាត់បង់​អេឡិចត្រូលីត​ ដូចជា​ សូដ្យូម ​ជាដើមចម​បណ្ដាល​រមួល​ក្រពើ។​ សូដ្យូម​ធ្វើការ​រួមគ្នា​ជាមួយ​ប៉ូតាស្យូម​ ម៉ាញ៉េស្យូម​ និង​ជាតិក្លរ ដើម្បី​ឲ្យ​មាន​តុល្យភាព​រវាង​អេឡិចត្រូត។៤- ផឹកទឹកឲ្យ​បានច្រើនមធ្យោបាយសាមញ្ញ​នេះ ​ជួយ​មិន​ឲ្យ​ខ្វះ​ជាតិទឹក​ច្រើន ព្រោះ​ពេលខ្វះ​ជាតិទឹក​ ក៏​ជា​មូលហេតុ​បណ្ដាលឲ្យ​រមួល​សាច់ដុំដូច​គ្នា។ ការ​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា​ ផឹក​ទឹក​ច្រើនអាច​​ជួយ​ការពារ​បានតិចតួច​ ពី​បញ្ហា​រមួល​សាច់ដុំ។ ហេតុនេះគ្នា​យើងគួរ​ផឹកទឹក​ឲ្យ​បាន​ច្រើន ​ពិសេស​នៅ​ពេល​ថ្ងៃ​ក្ដៅ​ខ្លាំង។៥- ឈរ​ ឬ​ដើរមនុស្ស​វ័យ​ចំណាស់​ ប្រហែល​ត្រូវការ​វិធី​ណា​មួយ​ដើម្បី​កាត់​បន្ថយ​អាការៈ​ឈឺចាប់​សាច់ដុំ។ វិធី​ងាយៗ​គួរ​ធ្វើ គឺ​​គ្រាន់​តែ​ឈរ ​ឬ​ដើរ​តិចតួច​ប៉ុណ្ណោះ​ អាច​ជួយបន្ថយ​ការ​រមួលក្រពើ​បាន។​ ក្នុងការ​សម្ភាសន៍​ជាមួយ​អ្នក​មាន​បញ្ហា​រមួល​សាច់​ដុំសរុប ២៧ នាក់ អ្នក​ស្រាវជា្រវ​ទទួល​បាន​ចម្លើយគួរឲ្យ​ទុក​ចិត្ត គឺ​ក្នុង​នោះ ១៩ នាក់ អះអាង​ធ្វើ​បែប​នេះ​ជួយ​បាន​ច្រើន ខណៈ ២១ នាក់ អះអាងថា ឈរឬដើរ អាចជួយ​បន្ថយ​អាការៈ​រមួល​ក្រពើ​បាន​តុិច​តួច។​ ញ៉ាំ​​អាហារ​​មាន​ជាតិ​ប៉ូតាស្យូម​ខ្ពស់ ​អាច​ជួយ​ទប់ទល់បញ្ហា​រមួលក្រពើ​បាន​ដូច​គ្នា ដោយ​អាហារ​ទាំងនោះ​ មាន​ដូចជា ​ចេក​ ប្រូខូលី និង​ដំឡូងជ្វា​ សុទ្ធតែ​មាន​ជាតិ​ប៉ូតាស្យូម​ខ្ពស់។ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូនទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet