ល្អមើលណាស់!! Benzema រកបាន Hat-Trick ជួយ Real Madrid ឈ្នះ Fenerbache 5-3 (មានវីដេអូ)

  • ព្រហស្បតិ៍ ០១ សីហា, ២០១៩ ០៩:៥៥
អាល្លឺម៉ង់៖ កាលពីម្សិលមិញ នៅក្នុងការប្រកួតពានរង្វាន់មិត្តភាព Audi Cup 2019 ក្លិបយក្សអេស្ប៉ាញ Real Madrid បានប្រកួតឈ្នះក្លិបជើងខ្លាំងនៅតួកគី Fenerbache ក្នុងលទ្ធផល ៥-៣ ដណ្ដើមបានចំណាត់ថ្នាក់លេខ ៣។ក្រុមទាំងពីរក្នុងជំនួបដណ្ដើមលេខ ៣ នេះធ្វើឡើងបន្ទាប់ពី Real Madrid ចាញ់ Tottenham Hotspur ខណៈ Fenerbache ចាញ់ Bayern Munich។ ការប្រកួតនេះមានការសម្រុកគ្នាខ្លាំងមែនទែន ពោលគឺ Real Madrid មានឱកាសស៊ុតរហូតដល់ ២៦ដង និងត្រូវគោលដៅ ១៧ដង ខណៈ Fenerbache មានឱកាសទាត់ទី ១៦ដង និងត្រូវគោលដៅ ៧ដង។
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
៥គ្រាប់របស់ Real Madrid រកបានដោយខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema ៣គ្រាប់ និង Nacho ព្រមទាំង Mariano ម្នាក់មួយគ្រាប់។ រីឯ ៣គ្រាប់របស់ Fenerbache វិញរកបានដោយកីឡាករ ៣រូបផ្សេងគ្នា ក្នុងម្នាក់មួយគ្រាប់ រួមមានកីឡាករ Garry Rodrigues, Nabil Dirar, និង Ozan Tufan។
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
នៅក្នុងការប្រកួតនោះ គេសង្កេតឃើញខ្សែប្រយុទ្ធចាស់វស្សារបស់ Real Madrid កីឡាករ Karim Benzema បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយអាចមានឱកាសស៊ុត និងទែតជាច្រើនលើក ព្រមទាំងអាចរកបាន Hat-Trick ថែមទៀត។
កីឡាករ Karim Benzema
សូមបញ្ជាក់ផងដែរថា ពានរង្វាន់ Audi Cup 2019 នេះម្ចាស់ជើងឯកត្រូវបានធ្លាក់ទៅលើដៃក្រុមមាន់ខ្នាយមាស Tottenham Hotpsur ក្រោយឈ្នះ Bayern Munich ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
កីឡាកររបស់ Spurs អបអរការឈ្នពាន
ចង់ដឹងថា ការប្រកួតរវាង Real Madrid និង Fernenbache សម្រុកគ្នាល្អមើលយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!វីដេអូហាយឡាយវគ្គផ្ដាច់ព្រ័ត្ររវាង Spurs និង Bayern Muncih ៖