ភ័យប្រហោងពោះ! ក្មេងតូចធ្លាក់ពីលើអគារជាន់ទី៦ បានអ្នកជិតខាងជួយទាន់ពេល (មានវីដេអូស្តែងៗ)

  • ព្រហស្បតិ៍ ០១ សីហា, ២០១៩ ១០:១២
ចិន៖ ផ្ទុះការភ្ញាក់ផ្អើល ខណៈពេលមានក្មេងប្រុសអាយុ ៣ឆ្នាំម្នាក់បានធ្លាក់ពីលើអគារជាន់ទី៦ក្នុងប្រទេសចិន កាលពីពេលថ្មីៗនេះ។យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងក្នុងតំបន់ Jiulongpo  ទីក្រុងឆុងឈីង កាលពីថ្ងៃចន្ទ។យោងតាមវីដេអូដែលថតបានដោយអ្នកនៅម្តុំនោះបានបង្ហាញថា មិនដឹងជាមានមូលហេតុអ្វី ស្រាប់តែក្មេងប្រុសរូបនេះចេញទៅខាងក្រៅ រួចក៏តោងរបងដែកយ៉រនៅខាងក្រៅផ្ទះ បម្រុងនឹងធ្លាក់ពីលើអគារជាន់ទី៦ហើយ។ប៉ុន្តែសំណាងល្អ មានអ្នកជិតខាងនៅទីនោះឃើញហេតុការណ៍នេះទាន់ ក៏ផ្អើលឆោឡោ នាំគ្នាប្រមូលផ្តុំគ្នាយកភួយដ៏ធំទ្រនៅពីក្រោមដើម្បីទប់គេបើសិនជាធ្លាក់ចុះមក ហើយមិនយូរប៉ុន្មាន ក្មេងនេះក៏ធ្លាក់ចុះក្រោមមែន។ យ៉ាងណាមិញ រូបគេគ្រាន់តែមានរបួសបន្តិចបន្តួចតែប៉ុណ្ណោះ។ចំណែកឪពុកម្តាយក្មេងប្រុសនេះបានឱ្យដឹងថា នៅគ្រានោះពួកគេរវល់តែធ្វើការ អីចឹងក៏ទុកកូនចោលនៅផ្ទះតែម្នាក់ឯង។រឿងរ៉ាវមួយនេះបាននិងកំពុងតែល្បីពេញបណ្តាញសង្គមចិន ហើយមនុស្សម្នាជាច្រើនសុទ្ធសឹងតែរិះគន់ឪពុកម្តាយក្មេងនេះ ថាពុំគួរទុកកូនចោលតែម្នាក់ឯងនោះទេ ហើយពួកគេក៏បានអរគុណទៅដល់អ្នកជិតខាងផងដែរ ដែលចេះជួយយកអាសារគ្នា នៅពេលមានគ្រោះថ្នាក់បំផុត៕ទស្សនារូបភាពនិងវីដេអូខាងក្រោម៖
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ

WARNING: DANGEROUS INCIDENT