អាជ្ញាធរខេត្តព្រះសីហនុ បន្ដយុទ្ធនាការរុះរើផ្ទាំងយីហោ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ដែលសរសេរខុសខ្លឹមសារ (Video inside)

  • ព្រហស្បតិ៍ ០១ សីហា, ២០១៩ ១០:២២
(ព្រះសីហនុ)៖ អាជ្ញាធរខេត្តព្រះសីហនុ ក្រោមការដឹកនាំបញ្ជាពី លោក គួ ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានបន្ដយុទ្ធនាការចុះរុះរើផ្ទាំងយីហោ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ដែលសរសេរខុសខ្លឹមសារក្នុងមូលដ្ឋានខេត្ត។មន្ដ្រីសាលាខេត្តព្រះសីហនុ បានឲ្យដឹង សម្រាប់យុទ្ធនាការនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការរងារបានចុះរុះរើផ្ទាំងយីហោបានចំនួន១ផ្ទាំង និងផ្ទាំងផ្សព្វផ្សាយចំនួន២៤ផ្ទាំង ដែលខុសខ្លឹមសារនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។ពាក់ព័ន្ធករណីនេះ លោក គួច ចំរើន ក៏បានដាក់ចេញវិធានការក្ដៅរួចហើយ ដោយបញ្ជាក្រុមការងារពាក់ព័ន្ធ ត្រូវចេញប្រតិបត្តិការរុះរើស និងកាត់ចោលនូវផ្ទាំងផ្សព្វផ្សាយ ឬផ្ទាំងយីហោទាំងឡាយណា ដែលសរសេរមិនត្រឹមត្រូវ ឬមើលមិនយល់ជាដើម ដើម្បីធ្វើឲ្យអនុលោមទៅតាមច្បាប់ជាធរមាន៕
ប្រភព៖ Freshnews