របស់៥យ៉ាង ដែលសុភាពបុរសតែងតែចង់បាន!

ភ្នំពេញ៖ ជាការពិតណាស់ នៅពេលដែលជីវភាពមនុស្សយើងម្នាក់ៗកាន់តែធូធារ នោះយើងម្នាក់ៗនឹងចាប់ផ្តើមគិតអំពីសម្ភារៈដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់យើងបំផុត។ សម្រាប់សុភាពបុរសគ្រប់រូប នៅពេលដែលពួកគេមានថវិកាច្រើន គឺពួកគេចាប់ផ្តើមផ្តោតលើសម្ភារៈនិយមបែប Brand ទំនើបៗ​។ ទាំងនេះ គឺជារបស់៥យ៉ាងដែលសុភាពបុរសគ្រប់រូបប្រាថ្នាចង់បាន និងកាន់តែពិសេសនៅពេលដែលមានមនុស្សកាន់តែតិចតួចប្រើប្រាស់របស់ទាំងនោះដូចជា៖
- រថយន្តទំនើប (Ferrari Car)៖ ជាប្រភេទរថយន្តស្ពត និងអាចធ្វើដំណើប្រចាំថ្ងៃបាន និងមានភាពថ្លៃថ្នូ។ មានមនុស្សមិនច្រើនទេ ដែលបានប្រើប្រាស់ Brand មួយនេះ ព្រោះវាផលិតឡើងសម្រាប់ក្រុមមនុស្សអភិជន ហើយបច្ចុប្បន្នម៉ាកនេះកំពុងតែមានអនុភាពខ្លាំងនៅលើពិភពលោក។
រថយន្តទំនើប (Ferrari Car)
- នាឡិកាដៃ៖ សុភាពបុរសដែលកាន់មុខជំនួញធំៗ និងមានមុខមាត់ខ្លាំងក្នុងសង្គម ជាទូទៅពួកគេតែងតែពាក់នាឡិកាដៃជាប់ជានិច្ច បង្ហាញថាពេលវេលារបស់ពួកគេមានតម្លៃទោះនៅទីណា ឬធ្វើអ្វីក៏ដោយ។ ជារឿយៗពួកគេតែងពាក់នាឡិកាដែលជាម៉ាកល្បី និងសាមញ្ញបំផុត (នេះជានាឡិកាដៃម៉ាក RICHARD MILLE RM 56-02 SAPPHIRE ដែលមានតម្លៃរហូតដល់ទៅ ២ លានដុល្លារ) សំបកក្រៅមើលទៅសាមញ្ញ ប៉ុន្តែវា Unique ត្រង់មុខងារច្បាស់លាស់នៃផ្នែកខាងក្នុងនីមួយៗរបស់វាតែម្តង។       
នាឡិកាដៃម៉ាកRICHARD MILLE RM 56-02 SAPPHIRE
- ទូរស័ព្ទស្មាតហ្វូនដែល Unique ខ្លាំង៖ ដែលមានមនុស្សប្រើកាន់តែតិច​កាន់តែពិសេ សម្រាប់ពួកគេ មកដល់ពេលនេះវត្តមានរបស់ OPPO Reno FC Barcelona Special Edition ជាម៉ូឌែលចុងក្រោយដែលក្រុមហ៊ុន OPPO សហការផលិតជាមួយក្លិប Barca របស់អេស្ប៉ាញ ពិតជាឡូយកប់ស៊េរីតែម្តង ហើយវាមានចំនួនតិចតួចនៅលើពិភពលោក (ដោយនៅកម្ពុជាមាន៦៨គ្រឿងតែប៉ុណ្ណោះ) ដែលផលិតឡើងសម្រាប់អ្នកដែល High Class និងជា Fan ផ្កាប់មុខរបស់ Team Barcelona ដោយនៅអឺរ៉ុបវាមានតម្លៃជាង ១ ពាន់ដុល្លារឯណោះ ប៉ុន្តែនៅកម្ពុជាយើងតម្លៃល្អជាងនៅអឺរ៉ុបអាចទទួលយកបាន។       
OPPO Reno FC Barcelona Special Edition
- ខ្សែក្រវ៉ាត់៖ ដែលភាគច្រើនសុភាពបុរសទាំងអស់តែងតែជ្រើសរើសខ្សែក្រវ៉ាត់ម៉ាកល្បី គឺជាចំណុចមួយទាក់ទាញមួយដែរ និងផ្តល់ភាពជឿជាក់ដល់ពួកគេថែមទៀតផង ដូចជាខ្សែក្រវ៉ាត់ Louis Vuitton LV Initiales ដែលមានតម្លៃដល់ទៅ ៣៥០០ ដុល្លារឯណោះ។ ប៉ុន្តែខ្សែក្រវ៉ាត់មួយនេះ មើលទៅសាមញ្ញ និងថ្លៃថ្នូរខ្លាំងណាស់ ព្រោះតែវាមានស្បែកសុទ្ធល្អ និងដាក់ LOGO Brand LV ចូលមើលហើយលង់តែម្តង។ 
ខ្សែក្រវ៉ាត់Louis Vuitton LV Initiales
របស់មួយប្រភេទទៀតដែលបុរសៗគិតថា ជាកត្តាជម្រុញភាពជោគជ័យដល់ពួកគេនោះគឺ
- ប៊ិចសម្រាប់ចុះហត្ថលេខា៖  ដោយនេះជាម៉ាកប៊ិច Florentine pen maker Tibaldi ជាប្រភេទប៊ិចដែលថ្លៃខ្លាំង ដោយពួកគេជឿជាក់ថាការងារកាន់តែធំកាន់តែត្រូវទទួលបានភាពជោគជ័យអាចអាស្រ័យលើចុងប៊ិចរបស់ពួកគេដែរ (ប៉ុន្តែមិនសំដៅទាំងអស់នោះទេ) នេះជាប្រភេទប៊ិចដែលបានរចនាឡើងដោយស្រោបប្រាក់ពេញតួខ្លួន និងមានដាំត្បូងពេជ្រចំនួន ៩៤៥ គ្រាប់ និងគ្រាប់ត្បូង Ruby ​​១២៣ គ្រាប់ ដែលមានតម្លៃរហូតដល់ទៅ ៨ លានដុល្លារ សម្រាប់ធ្វើការដេញថ្លៃក្នុងសកម្មភាពមនុស្សធម៌ថែមទៀតផង ដូច្នេះរបស់មានតម្លៃ និង Unique បែបនេះ អ្នកណាក៏ប្រាថ្នាចង់បានដែរ៕
ប៊ិចFlorentine pen maker Tibaldi
ក្នុងចំណោមរបស់ទាំង៥នេះ តើលោកអ្នកចង់បានមួយណា?