ពុទ្ធោ! រកឃើញសាកសពទារិកាក្នុងទូរទឹកកក ដែលម្ដាយលាក់ទុក

  • ព្រហស្បតិ៍ ០១ សីហា, ២០១៩ ១៣:៥១
អាមេរិក៖ បុរសម្នាក់បានរកឃើញសាកសពទារិកាក្នុងទូរទឹកទឹកកក នៅពេលដែលគាត់កំពុងសម្អាតផ្ទះដែលគាត់រស់នៅ។ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ ស្ថិតនៅក្នុងរដ្ឋ Missouri សហរដ្ឋអាមេរិក។
ប្រអប់មួយដែលលាក់ទារិកាទុក
ប្រភពបានឲ្យដឹងថា នៅដើមឆ្នាំ២០១៩ លោក Adam Smith ដែលមានអាយុ៣៧ឆ្នាំ បានផ្លាស់មករស់នៅជាមួយម្ដាយ។ ម្ដាយរបស់លោកបានស្លាប់ដោយសារជំងឺមហារីកសួត ក្នុងវ័យ៦៨ឆ្នាំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ។ក្រោយពីម្ដាយបានស្លាប់បាត់ទៅ លោក Adam Smith បានធ្វើការសម្អាតផ្ទះ ទើបប្រទះឃើញសាកសពទារិកាម្នាក់នៅក្នុងប្រអប់ ដែលលាក់ទុកក្នុងទូរទឹកកក។ លោកមិនដែលដឹងសោះថា នៅក្នុងប្រអប់នោះមានសាកសពទារិកា ព្រោះកាលម្ដាយនៅរស់ ម្ដាយរបស់លោកតែងតែហាមមិនឲ្យប៉ះពាល់ប្រអប់ដែលនៅក្នុងទូរទឹកកកដាច់ខាត។ លោកតែងតែគិតថា នៅក្នុងប្រអប់នោះ មានវត្ថុមានតម្លៃដែលម្ដាយមិនចង់ឲ្យនរណាម្នាក់ប៉ះពាល់។ ប៉ុន្ដែពេលដែលលោកបើកប្រអប់មើល គឺឃើញកន្សែងពណ៌ផ្កាឈូក ជាមួយនឹងម្រាមជើងតូចៗរបស់ទារិកាលេចចេញមកក្រៅ។
ទូរទឹកកកដែលលាក់ទារិកាទុក
លោក Adam Smith បានប្រាប់ប្រភពឲ្យដឹងថា ទារិកានោះមានសភាព ដូចក្មេងទើបនឹងកើតអីចឹង នៅលើស្បែកមិនមានឈាមប្រលាក់អ្វីនោះទេ។ ទារិកានោះប្រហែលត្រូវជាបងស្រីរបស់លោក ព្រោះកាលពីលោកមិនទាន់ចាប់កំណើត ម្ដាយធ្លាប់មានកូនស្រីម្នាក់ទៀត ប៉ុន្ដែបានស្លាប់ទៅវិញ។
ម្ដាយរបស់លោកកាលនៅរស់
លោក Adam Smith បាននិយាយថា៖យ៉ាងណាមិញ ក្រោយពីបានប្រទះឃើញសាកសពទារិកាមក លោកក៏បានទូរស័ព្ទទៅប្ដឹងប៉ូលិស។ ប៉ូលិសក៏បានយកសាកសពទារិកានោះ ទៅធ្វើការពិនិត្យដើម្បីបញ្ជាក់ការពិត ចាំមើលលទ្ធផលនឹងទៅជាយ៉ាងណាវិញ៕
លោក Adam Smith កំពុងផ្ដល់បទសម្ភាស៍