បើកែងមុតយ៉ាងហ្នឹង នរណាទប់ជាប់? ចូលមួយកែងរបស់ថៃ បញ្ឈរភ្នែក ដេកស្អាត (មានវីដេអូ)

  • ព្រហស្បតិ៍ ០១ សីហា, ២០១៩ ១០:៥៣
ភ្នំពេញ៖ ការប្រកួតក្នុងកម្មវិធីប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃអាទិត្យ កីឡាករកម្ពុជា ទេស ជីវ៉ា បានប្រកួតចាញ់កីឡាករថៃ ប៉ែត សេងឡេក ដោយត្រូវកីឡាករថៃ វាយឲ្យសន្លប់នៅក្នុងទឹកទី ២។
កីឡាករថៃប៉ែត សេងឡេក ឈ្នះការប្រកួត
ការប្រកួតចាប់ផ្ដើមទឹកទីមួយ ទាំងកម្ពុជា និងថៃមិនសូវសម្រុកគ្នាប៉ុន្មានទេ ប៉ុន្តែនៅខាងចុងទឹកទី១ កីឡាករទាំងពីរ បានប្ដូរកែងគ្នាធ្ងន់ៗ។ ការប្រកួតបន្តរហូតមកដល់ចុងទឹកទីពីរ កីឡាករថៃ ប៉ែត សេងឡេក បានវាយកីឡាករកម្ពុជា ទេស ជីវ៉ា ឲ្យសន្លប់ ដោយផ្លែកែង។ចង់ដឹងថា ការប្រកួតនោះ កីឡាករទាំងពីរប្ដូរកែងគ្នាសាហាវយ៉ាងណា​ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!ប្រភព៖​ The SEATV Sport HD