តើអ្វីទៅជាឧបករណ៍និស្សន្ទ (ដេរីវ៉េទីវ)? តើនរណាខ្លះគួរតែវិនិយោគលើឧបករណ៍និស្សន្ទ?

  • ព្រហស្បតិ៍ ០១ សីហា, ២០១៩ ១៣:៣០
ភ្នំពេញ៖ ប្រិយមិត្តអ្នកអានប្រាកដជាដឹងហើយថា បច្ចុប្បន្ននេះមានមធ្យោបាយជាច្រើន ដែលអាចជួយក្នុងការបង្កើនប្រាក់ចំណូលប្រចាំថ្ងៃ។ ជាឧទាហរណ៍ យើងឃើញ​ថា ហាងប្ដូរប្រាក់នីមួយៗតែងតែទិញចូលនូវតម្លៃហាងឆេងរូបិយប័ណ្ណក្នុងតម្លៃទាប និងលក់ចេញ​វិញនៅតម្លៃមួយដែលខ្ពស់ជាង ហើយគម្លាតថ្លៃទាំងនេះ គឺជាផ្នែកមួយនៃអាជីវកម្ម ​ក៏ដូច​ជាប្រាក់ចំណេញរបស់​ហាងប្ដូរប្រាក់ទាំងនោះ​។ មិនខុសគ្នាពីអាជីវកម្មនៃហាងប្ដូរប្រាក់ អតិថិជន ឬវិនិយោគិន ​ក៏អាចធ្វើការជួញដូរទៅលើហាងឆេងរូបិយប័ណ្ណទាំងនោះបានដែរ ហើយកាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាពតាម​រយៈការជួញដូរឧបករណ៍និស្សន្ទ (ដេរីវ៉េទីវ) ដែលត្រូវបាន​ទទួល​ស្គាល់ដោយគណៈកម្មការមូលបត្រកម្ពុជា។
ក្នុងថ្ងៃនេះលោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុរបស់​ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល (Golden FX Link Capital) ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទប្រកបដោយភាពទុកចិត្តមានប្រព័ន្ធជួញដូរ​និងប្រព័ន្ធទិន្នន័យ​ឈានមុខគេ ព្រមទាំងមានអាជ្ញាបណ្ណពីគណៈកម្មការមូលបត្រកម្ពុជា នឹងនាំប្រិយមិត្តអ្នកអានឱ្យដឹងកាន់តែច្បាស់អំពីឧបករណ៍និស្សន្ទ។ ​​​លោក សំណាង មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងទីផ្សារហិរញ្ញវត្ថុ និងមានជំនាញច្បាស់លាស់ក្នុងការវិភាគទីផ្សារ ការផ្ដល់ការប្រឹក្សា និងការផ្ដល់ចំណេះដឹងដល់សាធារណៈជនតាមរយៈសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ។
សិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលរបស់លោកឡុង សំណាង
លោកឡុង សំណាង
តើអ្វីទៅជាការជួញដូរឧបករណ៍និស្សន្ទ?ការជួញដូរឧបករណ៍និស្សន្ទ ឬដេរីវ៉េទីវ​​ សំដៅទៅការជួញដូរលើកិច្ចសន្យាលើគម្លាតថ្លៃ​នៃឧបករណ៍​ហិរញ្ញវត្ថុដើម ដែលចេញពី​មូលបត្រសន្ទស្សន៍លោហៈធាតុ​មានតម្លៃរូបិយប័ណ្ណអន្តរជាតិ និងប្រេងឆៅជាដើម។ ឧទាហរណ៍៖ បើយើងទិញមាស​ក្នុង​តម្លៃ$១,៣៨៥ក្នុង១អោន​ ហើយនៅពីរថ្ងៃក្រោយ​មក ហាងឆេងមាសបានឡើងដល់$១,៤១៥ក្នុង១អោន នោះវិនិយោគិនអាចរកប្រាក់ចំណេញតាមរយៈការទិញបាន$៣,០០០​ក្នុង១ឯកតា​ចូលផ្សារ។​ ស្របគ្នានេះដែរ បើហាង​ឆេងមាសកំពុងតែ​ធ្លាក់ចុះពី​$១,៤១៥ក្នុង១អោន ទៅ$១,៣៨៥​ នោះវិនិយោគិនក៏អាចរកបាន​ប្រាក់ចំណេញតាមរយៈការលក់​បាន​$៣,០០០ក្នុង១​ឯកតាចូលផ្សារដូចគ្នា។
ការជួញដូរឧបករណ៍និស្សន្ទនេះ មានការពេញនិយមយ៉ាងខ្លាំងនៅបណ្ដាប្រទេសរីកចម្រើន ដូចជាចក្រភពអង់គ្លេស និងប្រទេសសិង្ហបុរីជាដើម ហើយកំពុងតែទទួលបានប្រជាប្រិយភាពកាន់តែច្រើនឡើងនៅប្រទេសកម្ពុជាយើង​។ វិនិយោគិនមិនចាំបាច់មានដើមទុនធំពេកទេ ដើម្បីអាចបណ្ដាក់ទុនវិនិយោគបាននោះ។
បម្រែបម្រួលនៃទីផ្សារឧបករណ៍និស្សន្ទ មានទំនាក់ទំនងនឹងកត្តាសេដ្ឋកិច្ច កត្តាភូមិសាស្រ្តនយោបាយ និងកត្តាបច្ចេកទេសផងដែរ។ ដូច្នេះ វិនិយោគិនមានឱកាសច្រើនក្នុងការក្ដាប់បម្រែបម្រួលនៃទីផ្សារ និងបង្កើនប្រាក់ចំណេញ។
តើនរណាខ្លះគួរតែវិនិយោគលើឧបករណ៍និស្សន្ទ​?ជាទូទៅប្រជាជនទាំងអស់សុទ្ធតែអាចធ្វើ​ការវិនិយោគទៅលើឧបករណ៍និស្សន្ទ។ ដូចដែលបានបញ្ជាក់ខាងលើវិនិយោគិន អាចធ្វើការវិនិយោគបានដោយមិនចាំបាច់ត្រូវតែមានដើមទុនធំនោះទេ ហើយការជួញដូរទៀតសោតក៏មិនមានភាពស្មុគស្មាញខ្លាំងដែរ។ ​យ៉ាងណាមិញវិនិយោគិន គួរតែយកចិត្តទុកដាក់ទៅលើការបែងចែកចំណូលចំណាយ​ ការគ្រប់គ្រងទ្រព្យធន​ ការគ្រប់គ្រងស្ថានការណ៍ ព្រមទាំង​ការ​គ្រប់គ្រងអារម្មណ៍​​មុននឹងធ្វើការសម្រេចចិត្តវិនិយោគលើទីផ្សារមួយនេះ។ ដើម្បីធ្វើឱ្យ​ការជួញដូរ​លើឧបករណ៍និស្សន្ទនេះឱ្យ​មាន​លទ្ធផលល្អ វិនិយោគិនគួរតែស្វែងយល់អំពីព័ត៌មាន​ និងមូលដ្ឋាននៃនិន្នាការ​នយោបាយហិរញ្ញវត្ថុ បច្ចេកទេស និងពេលវេលាក្នុងការ​ជួញដូរ​ផងដែរ។
ដើម្បីជាជំនួយដល់វិនិយោគិន លោក សំណាង ក៏មានជាវគ្គបណ្ដុះបណ្ដាល ដើម្បីបង្កើនជំនាញជួញដូរដល់ពួកគាត់ផងដែរ៕សម្រាប់ព័ត៌មាននិងចំណេះដឹងបន្ថែម សូមទំនាក់ទំនងមកក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល តាមរយៈទូរស័ព្ទលេខ ០២៣ ២២ ៦៦៦៦/០១០ ៨០៤ ៩០០/០១២​ ៨០៤​ ៩០០ ឬចូលទៅកាន់គេហទំព័រ www.goldenfxlink.com ឬផ្ញើសារទៅទំព័រ Facebook: Golden FX Link Capital Co., Ltd.
លោក ឡុង សំណាង
សិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាល​