៧ខែ ដើមឆ្នាំនេះ ភ្ញៀវទេសចរបរទេសជិត ១.៤លាននាក់ ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទទួលបានចំណូលជាង ៦២លានដុល្លារ

  • ព្រហស្បតិ៍ ០១ សីហា, ២០១៩ ១៣:២៩
(សៀមរាប)៖ រយៈពេល ៧ខែ ដើមឆ្នាំ២០១៩នេះ មានភ្ញៀវទេសចរបរទេសជិត ១.៤លាននាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងទទួលបានចំណូលជាង ៦២លានដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩។សេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ទៀតថា ដោយឡែកបើគិតក្នុងរយៈពេលពេញ១ ខែកក្កដា ឆ្នាំ២០១៩ មានភ្ញៀវទេសចរបរទេស ជាង១៤ម៉ឺននាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងទ ទួលបានចំណូលជាង៦លានដុល្លារ។សូមជម្រាបថា ប័ណ្ណចូលទស្សនាតំបន់អង្គរត្រូវបានបែងចែកជា៣ប្រភេទ៖* ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ។* ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ* ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ៕
ប្រភព៖ Freshnews