Man UTD មានភាគរយខ្ពស់យកបាន យុវជនឆ្នើមពី Monaco ជាមួយតម្លៃខ្លួន….!

  • ព្រហស្បតិ៍ ០១ សីហា, ២០១៩ ១៣:៤៣
បារាំង៖ ក្លិបបាល់ទាត់បិសាចក្រហម Manchester  United កំពុងតែខិតជិតដល់ការចុះហត្ថលេខានាំយកកីឡាករចំណូលថ្មីទី៣ នាទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះហើយ ជាមួយតម្លៃខ្លួន ៩លានផោន គឺកីឡាករវ័យក្មេង Hannibal Mejbri នេះបើតាមសេចក្ដីរាយការណ៍ពីប្រទេសបារាំង។ ខ្សែបម្រើវ័យ ១៦ឆ្នាំ Hannibal Mejbri គឺជាយុវជនរបស់ក្លិប Monaco ហើយបើតាមការចុះផ្សាយរបស់ RMC Sport ក្លិបបិសាចក្រហម Man UTD ឈានដល់កិច្ចព្រមព្រៀងនាំយក Mejbri ពី Monaco រួចទៅហើយ កាលពីថ្ងៃពុធម្សិលមិញ។
កីឡាករHannibal Mejbri
ក្រៅពី Man UTD នៅមានក្លិបធំៗជាច្រើនទៀតនៅអឺរ៉ុប ចាប់អារម្មណ៍ចង់បានយុវជនជម្រើសជាតិបារាំងរូបនេះ រួមមាន Liverpool, Bayern Munich និង Lyon។ Mejbri ក៏ធ្លាប់ត្រូវបានកាំភ្លើងធំ Arsenal ស្ទើរតែនាំយករូបគេទៅកីឡដ្ឋាន Emirate Stadium ទៅហើយដែរកាលពីឆ្នាំ ២០១៧។
កីឡាករ Hannibal Mejbri
គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ លោក Ole Gunnar Solskjaer បាននាំចូលកីឡាករថ្មី ២រូបហើយសម្រាប់ពង្រឹង Man UTD នារដូវកាលថ្មី រួមមាន Dan James និងខ្សែការពារ Aaron Wan-Bissaka៕ប្រភព៖ The Sun