អ្នកជិតស្និទ្ធទម្លាយថា Boy លូចទាក់ទងគ្នាស្ងាត់ៗ ជាមួយតារាស្រីម្នាក់នេះ ជិត១ឆ្នាំហើយ!

ថៃ៖ កំពុងតែទទួលបានការចាប់អារម្មណ៍ និងផ្ទុះការសង្ស័យយ៉ាងខ្លាំង ក្រោយពីមានពាក្យចចាមអារ៉ាមថា តារាសម្តែងប្រុសល្បីឈ្មោះBoy Pakorn លួចទាក់ទងជាមួយបវរកញ្ញារូបស្រស់នាងNicolene Limsnukan ស្ងាត់ៗរយៈពេលជាង៨ខែទៅហើយ។ ដោយកាលពីថ្ងៃទី៣១ ខែកក្កដាម្សិលមិញនេះ មានការទម្លាយគាស់កកាយពីមនុស្សជិតស្និទ្ធរបស់ Nicoleneថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយលោកBoy។ ដោយពួកគេទាំងពីរស្គាល់គ្នា នៅពេលដែលNicoleneធ្វើជាតារាកិត្តិយសនៅក្នុងកម្មវិធីរបស់លោក ហើយចាប់ពីពេលនោះមកក៍ចាប់ផ្តើមទាក់ទង និងមើលចិត្តគ្នារហួតមកដល់សព្វថ្ងៃ។ ទៀតសោតរឿងនេះជាការពិត ឬយ៉ាងណានោះត្រូវស្តាប់ការបកស្រាយដោយផ្ទាល់ពីពួកគេទាំងពីរ ព្រោះកាលពីប៉ុន្មានខែមុននេះ Nicoleneត្រូវបានគ្រប់គ្នាចោទសង្ស័យថានាងជនទី៣ បំបែកបំបាក់សេចក្តីស្នេហារបស់Chippy និងគូស្នេហ៍ទៀតផង៕ សូមទស្សនារូបភាពខាងក្រោម៖
Boy Pakorn
Boy Pakorn
Nicolene Limsnukan
Nicolene Limsnukan
Boy និង Nicoleneពាក់មួកដូចគ្នា