ជប៉ុនពិតជាស្អាតខ្លាំងមែន! តារាយូធូបម្នាក់ Challenge ភ្ញៀវទេសចររកធុងសំរាម...ទោះពុំសូវមានធុងសំរាមក្តី ក៏ពុំមានសំរាមនៅលើផ្លូវដែរ (មានវីដេអូ)

  • ព្រហស្បតិ៍ ០១ សីហា, ២០១៩ ១៤:០០
ជប៉ុន៖ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយតារាយូធូបឈ្មោះ «That Japanese Man Yuta» បានធ្វើការ Challenge ភ្ញៀវទេសចររកធុងសំរាមនៅតាមផ្លូវ ក្នុងតំបន់​ស៊ីប៊ូយ៉ា​ នាទី​ក្រុង​តូក្យូ។យោងតាមប្រភពបានឱ្យដឹងថា លោក Yuta បានធ្វើការ Challenge ភ្ញៀវទេសចរបរទេសពីរនាក់មកពីប្រទេសអាហ្សង់ទីន ដោយតម្រូវឱ្យពួកគេស្វែងរកធុងសំរាមនៅទីសាធារណៈ។ប៉ុន្តែអ្វីដែលធ្វើឱ្យមនុស្សម្នាមានការចាប់អារម្មណ៍ខ្លាំងនោះគឺថា ភ្ញៀវទេសចរពីរនាក់នេះ បានចំណាយពេលជាង ២៦នាទី ទំរាំអាចស្វែងរកធុងសំរាមឃើញ។
ភ្ញៀវទេសចរចូលរួម Challenge ស្វែងរកធុងសំរាមក្នុងប្រទេសជប៉ុន
លើសពីនេះទៅទៀត បើទោះបីជាពុំសូវមានធុងសំរាមនៅទីសាធារណៈក្តី ក៏នៅតាមផ្លូវក្នុងប្រទេសជប៉ុន ពុំមានសំរាមដែរ។ ទាំងអស់នេះសបញ្ជាក់ឱ្យយើងឃើញថា ជនជាតិជប៉ុនក៏ដូចជាប្រទេសជប៉ុន ពិតជាមានវិន័យ និងអនាម័យល្អបំផុត។ចំណែកភ្ញៀវទេសចរក្រុមទីពីរវិញដែលមកពីប្រទេសអ៊ីតាលី ពួកគេបានចំណាយពេលវេលាយ៉ាងយូរ ប៉ុន្តែនៅតែមិនអាចរកឃើញធុងសំរាមនៅទីសាធារណៈបាន ហើយពួកគេក៏បានបោះបង់ការ Challenge នេះចោល។
ភ្ញៀវទេសចរចូលរួម Challenge ស្វែងរកធុងសំរាមក្នុងប្រទេសជប៉ុន
ចំណែកភ្ញៀវទេសចរទី៣ គឺជាជនជាតិអាមេរិកមកពីរដ្ឋមីឈីហ្គែន បានចំណាយពេលត្រឹមតែ ៤នាទីប៉ុណ្ណោះអាចរកធុងសំរាមសាធារណៈឃើញ។
ភ្ញៀវទេសចរចូលរួម Challenge ស្វែងរកធុងសំរាមក្នុងប្រទេសជប៉ុន
គួរឱ្យដឹងផងដែរថា ជនជាតិជប៉ុនមានទម្លាប់ល្អពិសេសម្យ៉ាងទាក់ទិនទៅរឿងបោះចោលសំរាម ហើយបើទោះបីជាគ្មានធុងសំរាមនៅតាមផ្លូវ ក៏ពួកគេយកសំរាមទាំងនោះដាក់ជាប់តាមខ្លួនដែរ លុះត្រាដល់ពេលឃើញធុងសំរាម ទើបពួកគេបោះចោល។ដូច្នេះ យើងអាចរៀនសូត្រពីចំណុចល្អរបស់ជនជាតិជប៉ុនបាន ហើយចូលរួមផ្លាស់ប្តូរទីក្រុងរបស់យើងឱ្យស្អាតទាំងអស់គ្នា៕ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖