អបអរសាទរ សមាជិកក្រុម Momoland ម្នាក់នេះ បានបង្ហាញខ្លួនជាតារាសម្ដែង ជាផ្លូវការហើយ

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន MLD Entertainment ដែលជាភ្នាក់ងារគ្រប់គ្រង ក្រុមចម្រៀងស្រី MOMOLAND ទើបទេបានប្រកាសជាសាធារណៈថា សមាជិកក្រុមម្នាក់ គឺនាង Yeonwoo នឹងធ្វើការបង្ហាញខ្លួន ជាតារាសម្ដែងលើកដំបូង ក្នុងរឿងភាគកូរ៉េដ៏ថ្មីសន្លាងមួយ។រឿងនេះត្រូវគេរំពឹងទុកថា នឹងទទួលបានភាពជោគជ័យ ព្រោះតែវាត្រូវបានគេពេញនិយមអានយ៉ាងច្រើន នៅក្នុង webtoon មានចំណងជើងថា «Cheap Chunrima Mart»។ការបង្ហាញខ្លួនលើកដំបូងនេះ ធ្វើឲ្យ Yeonwoo កាន់តែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រុមអ្នកគាំទ្រក៏បានផ្ដល់កម្លាំងចិត្តដល់នាង យ៉ាងច្រើន ថែមទាំងរំពឹងទុកថា នាងអាចនឹងទទួលបានភាពជោគជ័យ ក្នុងអាជីពជាតារាសម្ដែង ក្នុងពេលអនាគតជាក់ជាមិនខាន៕ទស្សនារូបភាពខាងក្រោម ៖
រូបភាពYeonwoo
រូបភាព Yeonwoo
រូបភាព Yeonwoo
រូបភាព Yeonwoo
រូបភាព Yeonwoo