នេះជារូបថតរបស់ សារ៉ាយ សក្ខណា កាលពីប៉ុន្មានឆ្នាំមុន ស្គមស្គាំង មើលមិនចង់ស្គាល់

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ស្រាប់តែ លេចវត្តមានរបស់តារាស្រី សារ៉ាយ សក្ខណា និងគ្រួសារ នៅលើទឹកដីប្រទេសខ្មែរ បន្ទាប់ពីបានចាកឆ្ងាយ អស់រយៈពេលជាយូរមកហើយ ធ្វើឲ្យហ្វេនៗមានការនឹករម្លឹក ដល់នាងយ៉ាងខ្លាំង។ ជាពិសេស បើទោះបីជា សារ៉ាយ សក្ខណា មិនបានបំពេញការងារសិល្បៈ មួយរយៈធំក៏ដោយ តែប្រជាប្រិយភាព និងទីផ្សារការងាររបស់ តារាស្រីកូនមួយរូបនេះ នៅតែមានសន្ទុះខ្លាំងក្លាដដែល ដោយគ្រាន់តែមកដល់ភ្លាម សារ៉ាយ សក្ខណា ត្រូវបានគេហៅថតម៉ូត ឲ្យសម្អាងការជាច្រើនទៀតផង។ ដោយឡែក សក្ខណា​ ក៏ត្រូវបានគេចាប់អារម្មណ៍ពី សម្រស់ដ៏ស្រស់ស្អាត តាមបែបបុរាណខ្មែរ ថែមទាំងមើលទៅមិនមាន ការប្រែប្រួលខុសឆ្ងាយ ពីពេលចូលសិល្បៈដំបូងៗ ខ្លាំងប៉ុន្មានទេ។ ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ ស្រាប់តែបែកធ្លាយ រូបថត៣សន្លឹករបស់ សារ៉ាយ សក្ខណា កាលពីប៉ុន្មានឆ្នាំកន្លងមក ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងមើលមិនចង់ស្គាល់នោះទេ។ តាមរយៈរូបភាពទាំងនោះ​ គេឃើញថា ទម្រង់មុខរបស់នាង​ ​រវាងពេលបច្ចុប្បន្ន និងអតីតកាល គឺមិនសូវខុសគ្នាទេ ប៉ុន្តែអ្វីដែលផ្លាស់ប្ដូរខ្លាំងគឺ រូបរាងកាយតែម្ដង ដោយពេលនោះ​ តារាស្រីសម្បុរស្រអែមរូបនេះ មានដងខ្លួនតូច ថែមទាំងមិនសូវមានសាច់ មានឈាមប៉ុន្មានទេ ជាហេតុធ្វើឲ្យហ្វេនៗឃើញហើយ ទប់សំណើចមិនចង់បាន និងហួសចិត្តគ្រប់គ្នា៕ ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖  
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
ក្រុមគ្រួសាររបស់សារ៉ាយ សក្ខណា
រូបថតបែកធ្លាយរបស់ សារ៉ាយ សក្ខណា
រូបថតបែកធ្លាយរបស់ សារ៉ាយ សក្ខណា
រូបថតបែកធ្លាយរបស់ សារ៉ាយ សក្ខណា