ចូលខែថ្មីភា្លម Kangta បែកធ្លាយរឿងអាស្រូវស្នេហាផ្ទួនៗ ដល់ទៅ២លើក ក្នុងរយៈត្រឹមតែមួយថ្ងៃ

កូរ៉េ​ខាង​ត្បូង​៖ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​​ ក្នុងរយៈពេល​តែ​មួយ​ថ្ងៃ ​តារាចម្រៀងKangta បាន​ជួបប្រទះ​នៅ​រឿងរ៉ាវ​​ ចចាម​អារ៉ាមស្នេហាដល់​ទៅ​២​លើក​ បន្ទាប់​ពី​បែក​ធ្លាយ​វីដេអូ​ស្និទ្ធស្នាល​ ជា​មួយ​អតីត​មិត្ត​ស្រី​ដែល​ជា​ តារា​បង្ហាញម៉ូត​Woo Joo Ah រួម​មក​។ តែ​ប៉ុន្មានម៉ោង​​ក្រោយប៉ុណ្ណោះ​ ​ ខាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​បាន​លើក​ឡើង​ថា ​តារា​ចម្រៀង​Kangta កំពុង​តែ​មាន​ទំនាក់​ទំនង ស្នេហា​​ជា​មួយ​តារាសម្តែង​ស្រី​Jung Yoo Mi ដែល​ពួក​គេ​បាន​ធ្វើ​ ការ​ទាក់​ទង​គ្នា​អស់​ រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ​។ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ ក៏​ខាង​តំណាង​ផលិត​កម្ម​ Ace Factory​ បាន​លើក​ឡើង​ទាក់​ទង ​នឹង​បញ្ហា​នោះ​​ថា​ គួរ​បញ្ជាក់​ផង​ដែរ​ថា តារា​ចម្រៀង​Kangta ក៏​កំពុង​ត្រៀម​ការ ​វិល​ត្រឡប់​នៅ​អាល់​ប៊ុម​ ចម្រៀង​ទោល​របស់​ខ្លួន​ នៅ​ថ្ងៃទី៤ ខែ​សីហា​ខាង​មុខ​នេះ​ ដែល​មាន​ឈ្មោះ​ថា “Love Song” ផង​ដែរ៕
តារាចម្រៀងKangta
តារាចម្រៀងKangta
តារាចម្រៀងKangta
តារាសម្តែង​ស្រី​Jung Yoo Mi
តារាសម្តែង​ស្រី​Jung Yoo Mi
តារា​បង្ហាញ​ម៉ូត​Woo Joo Ah អតី​ត​មិត្ត​ស្រី​ Kangta