Sririta ត្រៀម៥០លានបាត សម្រាប់ពិធីមង្គលការ ហើយបើនៅសល់ នឹងធ្វើរឿងដ៏គួរឲ្យសរសើរមួយ

ថៃ៖ ប្រាកដជាមិនយូរប៉ុន្មានទៀតនោះឡើយ ពិធីមង្គលការរបស់តារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាព កញ្ញា Sririta នឹងអនាគតស្វាមី លោក Korn Narongdej នឹងលេចចេញជារូបរាងមិនខាន ខណៈសព្វថ្ងៃពួកគេទាំងពីរ កំពុងតែបានត្រៀមបណ្ដើរៗហើយផងដែរ។យ៉ាងណាមិញ កាលពីថ្ងៃម្សិលមិញនេះ ដោយយោងតាមរយៈការផ្ដល់កិច្ចសម្ភាសន៍មួយជាមួយអ្នកកាសែត​ តារាស្រី កញ្ញា Sririta បានបង្ហើបឲ្យដឹងពីការចំណាយត្រៀម សម្រាប់ពិធីមង្គលការខ្លួនទាំងមូល ដោយក្នុងនោះ តារាស្រីរូបនេះ បានអះអាងថានឹងត្រៀមប្រាក់ប្រមាណជា៥០លានបាតឯណោះ ដោយនេះក៏អាចចាត់ទុកបានថា ជាពិធីមង្គលការមួយ ដែលនឹងអធិកអធម ហើយក៏នឹងផ្អើលពិភពសិល្បៈជាក់ជាមិនខាននោះឡើយ។បន្ថែមពីលើនេះទៅទៀត តារាស្រី កញ្ញា Sririta ក៏បានបញ្ជាក់ផងដែរថា ប្រសិនបើថវិកាដែលចំណាយទាំងនោះ នៅសល់បន្ទាប់ពីចាត់ចែងក្នុងពិធីមួយនោះរួចរាល់ រូបនាង និងអនាគតស្វាមី នឹងយកប្រាក់ទាំងនោះ ទៅជួយដល់មណ្ឌលកុមារកំព្រាមួយកន្លែងផងដែរ៕
Sririta
Sririta
Sririta និងមិត្តប្រុស
Sririta និងមិត្តប្រុស
Sririta និងមិត្តប្រុស
Sririta និងមិត្តប្រុស