Arsenal លែងបេតីភ្លាម! ក្លិបយក្សមួយនៅអ៊ីតាលី ដាក់សំណើសុំទិញ Zaha ក្នុងតម្លៃខ្លួន….!

  • ព្រហស្បតិ៍ ០១ សីហា, ២០១៩ ១៤:៥៤
អ៊ីតាលី៖ ក្លិប Napoli ដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Carlos Ancelotti បានចាប់អារម្មណ៍ក្នុងការនាំយក ខ្សែប្រយុទ្ធ Wilfried Zaha របស់ Crystal Palace មករួមក្រុមសម្រាប់រដូវកាលថ្មី ជាមួយនឹងតម្លៃខ្លួន ៥៤.៦លានផោន។ យ៉ាងណាមិញ ក្លិប Crystal Palace ហាក់មិនមានចេតនាបើកផ្លូវឲ្យខ្សែប្រយុទ្ធជម្រើសជាតិកូតឌីវ័រ ចាកចេញពីក្លិបនោះទេ ស្របពេលដែលខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំរូបនេះ នៅសល់កុងត្រា ៤ឆ្នាំទៀតជាមួយក្លិប។
កីឡាករWilfried Zaha
Zaha ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លិប ពីរនៅ Premier League គឺ Arsenal និង Everton សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ប៉ុន្តែសំណើរបស់ក្លិបទាំងពីរនេះសុទ្ធតែត្រូវបាន Crystal Palace បដិសេធទាំងអស់។ ក្រោយមិនទទួលបានផ្លែការក្នុងការចរចាទិញ Zaha ពី Crystal Palace ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បានបង្វែរទិសដៅរបស់ខ្លួនទៅលើកីឡាករខ្សែប្រយុទ្ធ Nicolas Pepe របស់ក្លិបនៅបារាំង Lille ដែលគេជឿថា Arsenal អាចនឹងប្រកាសជាផ្លូវការក្នុងការទិញបាន Nicolas Pepe នាពេលប៉ុន្មានថ្ងៃខាងមុខនេះ។ Zaha ចង់ចាកចេញពី Crystal Palace ដើម្បីបានទៅចូលរួមលេងនៅកីឡដ្ឋាន Emirates Stadium ដែល Arsenal គឺជាក្លិបដែលគេចង់លេងឲ្យតាំងពីនៅតូច ប៉ុន្តែសំណើ ៤០លានផោន របស់ Arsenal ត្រូវបាន Crystal Palace បដិសេធ។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីសំណើ ៥៥លានផោនរបស់ Everton ក៏ត្រូវបាន Crystal Palace ច្រានចោលដូចគ្នា៕  
កីឡាករ Wilfried Zaha
ប្រភព៖ Sky Sports