ហ្វេនៗនាំគ្នាគាស់កកាយរូបចាស់ៗ ផុសរំលឹកអនុស្សាវរីយ ថ្ងៃដែល Mark និង BamBam ស្គាល់គ្នាគម្រប់៩ឆ្នាំ!

កូរ៉េខាងត្បូង៖ នៅថ្ងៃទី០១ ខែសីហានេះ ត្រូវជាថ្ងៃគម្រប់៩ឆ្នាំ ដែលMark និង​ BamBam បានស្គាល់គ្នា។ទៀតសោត Mark និង​ BamBam ជាសមាជិកនៅក្នុងក្រុមចម្រៀងបុរសល្បីឈ្មោះ GOT7។ ពួកគេទាំងពីរបានស្គាល់គ្នាដំបូងកាលពី៩ឆ្នាំមុន នៅក្នុងឋានៈជាក្មេងហ្វឹកហាត់របស់ផលិតកម្ម JYP Entertainment ដោយពួកគេស្រលាញ់រាប់អាន និងមើលថែគ្នាបានយ៉ាងល្អ។ រហូតដល់បាន Debut នៅក្នុងក្រុមចម្រៀងតែមួយជាមូយគ្នាទៀត ក៏បានធ្វើឲ្យមិត្តភាពកាន់តែរឹងមាំ និងជិតស្និទ្ធនឹងគ្នាដល់សព្វថ្ងៃ។ ជាក់ស្តែងនៅក្នុងដ៏ពិសេសនេះទៀតសោត ហ្វេនៗបាននាំគ្នារករូបចាស់ៗរបស់ពួកគេទាំងពីរមកផុសឡើងវិញ ដើម្បីរំលឹកអនុស្សាវរីយ និងពេលវេលាជាច្រើនដែលធ្លាប់ឆ្លងកាត់ជាមួយគ្នា។ កាន់តែពិសេសជាងនេះទៅទៀតហ្វេនៗនាំគ្នាប្រើHashtag #Happy9thAnniversaryMB និង #Happy9th AnniversaryMTBB  គ្រប់ការផុសរបស់ពួកគេរហូតដល់ជាប់ក្នុងតារាងTrends នៅលើ Twitterទៀតផង។ យ៉ាងណាមិញហ្វេនៗថែមទាំងសង្ឃឹមទៀតថា ពួកគេនឹងថែរក្សាមិត្តភាពល្អៗបែបនេះរហូតទៅ ព្រោះរាល់ពេលដែលពួកគេទាំងពីរនៅជាមួយគ្នាគឺមានភាពរីករាយ និងធ្វើឲ្យអ្នកគាំទ្រញញឹមជានិច្ច៕ សូមទស្សនារូបភាពខាងក្រោម៖
Mark និង BamBam
Mark និង BamBam
Mark និង BamBam
Mark និង BamBam
Mark និង BamBam
Mark និង BamBam
Mark និង BamBam
Mark និង BamBam
Mark និង BamBam កាលពីក្មេង