ហ្វេនបារម្ភខ្លាំង ក្រោយឃើញMina យំឱបម្តាយចុះពីយន្តហោះ ទឹកមុខហើមស្លេកស្លាំង! (មានវីដេអូ)

កូរ៉េខាងត្បូង៖ បើកឆាកដើមខែថ្មីថ្ងៃទី១ ខែសីហានេះភ្លែម គេក៏បានប្រទះឃើញនូវវត្តមានរបស់ តារាចម្រៀងស្រី Mina សមាជិកក្រុម TWICE ជាមួយនឹងម្តាយរបស់នាង នៅឯព្រលានយន្តហោះកូរ៉េ Incheon Airport ក្នុងសភាពគួរឲ្យព្រួយបារម្ភបំផុតមួយ ពោលគឺនាងបានពាក់មួកខ្មៅ ដើម្បីបិទបាំងនូវមុខមាត់ហើម ស្លេកស្លាំង និងថែមទាំងបានដើរបណ្តើរ យំឱបម្តាយបណ្តើរថែមទៀតផង។គួររំឮកផងដែរថា កាលពីដើមខែកក្កដាកន្លងទៅនេះ ផលិតកម្ម JYP Entertainment បានប្រកាសថា Mina នាងនឹងខកខានចូលរួមសកម្មភាពមួយចំនួនជាមួយនឹងក្រុម TWICE ដោយសារតែបញ្ហាសុខភាព។ បន្ថែមពីនេះ ពួកគេក៏បានចេញសេចក្តីថ្លែងការណ៍បន្តទៀតថា Mina នឹងមិនបានចូលរួមក្នុងការប្រគំតន្រ្តីទេសចរណ៍ពិភពលោក World Tour របស់ក្រុម TWICE នេះឡើយ ដោយលើកឡើងថា នាងកំពុងតែតស៊ូព្យាបាលជាមួយនឹង ជំងឺថប់ដង្ហើម ដែលកំពុងស្ថិតនៅក្រោមការព្រួយបារម្ភថែមទៀតផងដែរ។ប៉ុន្តែមិនថាយ៉ាងណា រយៈពេល១ខែក្រោយមក បន្ទាប់ពីសម្ងំព្យាបាលខ្លួនបានធូរស្រាលហើយ Mina ក៏បានវិលត្រឡប់មកកាន់ប្រទេសកូរ៉េវិញ ដើម្បីមកបន្តការងារជាមួយក្រុម TWICE ជាថ្មីម្តងទៀត ដោយមានវត្តមានម្តាយរបស់នាង នៅក្បែរចាំមើលថែនាងផងដែរ។ ដោយឡែក ទោះបីជាយ៉ាងណា អ្នកគាំទ្រក៏នៅតែព្រូយបារម្ភចំពោះសុខភាពរបស់ Mina ដដែល ពីព្រោះមើលទៅកាន់ទឹកមុខរបស់នាងនៅពេលនេះ គឺនៅតែស្លេកស្លាំង និងមើលទៅហាក់ដូចជាមានសភាព ភិតភ័យនៅចំពោះមុខកាមេរ៉ា រហូតដល់ថ្នាក់អោនមុខយំថែមទៀតផង។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រមូយចំនួន ក៏បានសម្តែងការខកចិត្តផងដែរ ចំពោះអ្នកមើលការខុសត្រូវផ្ទាល់ខ្លួនរបស់ពួកគេ និងចង់ឲ្យ Mina មានវេលាសម្រាកឲ្យបានច្រើនជាងនេះ។ លើសពីនេះ អ្នកគាំទ្រក៏បានបង្ហាញពីភាពព្រួយបារម្ភ ក៏ដូចជាការស្រលាញ់លើសទឹកចិត្តទៅកាន់ Mina ផងដែរ នៅលើគណនី Twitter ដោយពួកគេបាននាំគ្នាសរសេរពាក្យថា «GetWellSoonMina» និង «WeLoveYouMina» ផងដែរ៕
Mina សមាជិកក្រុម TWICE
Mina និងម្តាយ នៅព្រលានយន្តហោះកូរ៉េ ព្រឹកមិញ
Mina និងម្តាយ នៅព្រលានយន្តហោះកូរ៉េ ព្រឹកមិញ
Mina និងម្តាយ នៅព្រលានយន្តហោះកូរ៉េ ព្រឹកមិញ
Mina និងម្តាយ នៅព្រលានយន្តហោះកូរ៉េ ព្រឹកមិញ
Mina និងម្តាយ នៅព្រលានយន្តហោះកូរ៉េ ព្រឹកមិញ
Mina និងម្តាយ នៅព្រលានយន្តហោះកូរ៉េ ព្រឹកមិញ